ឯកឧត្តម វ៉ី សំណាង អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ

ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ។
អញ្ជើញចូលរួមនាឱកាសដោយ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រី អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងអស់ ។
បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍របស់ លោក លីវ សំណាង ប្រធានមន្ទីរ ដោយសង្ខេបរួចមក ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងការកោតសរសើរចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត បំពេញភារកិច្ច ទៅតាមតួរនាទីរបស់ខ្លួន គោលដៅសំខាន់បំរើប្រជាពលរដ្ឋ ទៅលើវិស័យសំខាន់ៗនានា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ មន្ទីរអភិវឌ្ឍន៍ជនមានដូចជា៖ ការងារផ្លូវជនបទ, ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងថវិកាគម្រោងដៃគូ, ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវបន្តសហការសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួន អោយបានល្អ រឹងមាំបំផុត ដើម្បីលើកកម្ពស់ដល់ផលប្រយោជន៍អង្គភាពជាធំ ក្រោមការដឹកនាំ របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភា ព្រះរាជាណាចក្រកម្ពុជា។IMG_20240815_174447

You might like