ខេត្តកំពត៖ ,នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រង បូកគោ នាព្រឹក ថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមហ៊ុនសុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានយុវជនជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងឯកឧត្តមឡេង វិបុលប្រធានគណៈកម្មាធិការគណបក្សក្រុងបូកគោ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងបូកគោ ។
ជាកិច្ចចាប់ផ្តើមលោក មាស បូរ៉ាត់ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងបូកគោបានឡើងអានរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០២៤របស់ក្រុមការងារយុវជនគណបក្សក្រុងបូកគោដែលធ្វើសកម្មភាពតាមខែនីមួយៗ
នៅក្នុងឱកាសនោះឯកឧត្តម ហ៊ុន សុខាជាគណៈអធិបតី ក្នុងកម្មវិធីបានអញ្ជើញសំណេះសំណាលបើកកម្មវិធី និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សមាជិកគណៈកម្មាធិការយុវជនគណបក្សប្រជាជនកម្ពុជាក្រុងបូកគោ លើសពីនេះទៀតឯកឧត្តម ហ៊ុនសុខាក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងបូកគោ ដែលពោរពេញដោយសមត្ថភាពជំនាញ មានចំណេះដឹង និងបទពិសោធន៍ការងារខ្ពស់ក្នុងសង្គម ហើយបានស្មគ្រ័ចិត្តមកជួយការងារយុវជនគណបក្ស និងការងារគណបក្សនៅមូលដ្ឋាន ប្រកបដោយការប្តេជ្ញាចិត្ត ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងសម្ភារៈ ថវិកា សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹក ជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព។
ឯកឧត្តម ហ៊ុនសុខា ក៏បានអំពាវនាវឱ្យក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងបូកគោទាំងអស់ត្រូវបំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូន ស្មាគៀកស្មា និងសូមចងចាំជានិច្ចនូវបណ្តាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល គឺការគោរពវិន័យ ការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ព្រមទាំងត្រូវមានសីលធម៌ គុណធម៌ ជាប់ខ្លួនជានិច្ច។ វត្តមាននោះដែលឯកឧត្តមក៏បានប្រគល់ជូននៅថវិការដល់យុវជនក្នុងកម្មវិធីនោះក្នុង១នាក់ ២មុឺនរៀលនិងតុដាក់កុំព្យូទ័រ កៅ ជូនដល់ស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងបូកគោថែមទៀតផង។
ជាកិច្ចបញ្ចប់ ឯ ឡេង វិបុលប្រធានគណៈកម្មាធិការគណបក្សក្រុងបូកគោក៏បានរំលឹកកោតសសើរដល់យុវជនគណបក្សក្រុងបូកគោដោយសារក្រុងកំពតជាក្រុងកូនពៅដែលទើបនឹងបង្កើតបានធ្វើសកម្មភាពការងាររហូតដល់ ១៧៧ដងក្នុងរយៈពេល ១២ ខែកន្លងទៅនេះដែលត្រូវចំណាយថវិការសរុបពីការចូលរួមពីសមាជិកបក្សយើងដល់ទៅ ២៦៣,០០០០០មុឺន(មួយម្ភៃប្រាំមួយលានសាបសិបមុឺនរៀល)វាជាការលះបង់សម្រាប់ជួយក្នុងការជួបទុក្ខលំបាករបស់បងប្អូននៅតាមមូលដ្ឋាននិងឱ្យចៅសង្កាត់ទាំង៣ត្រូវយកចិត្តទុកដាក់ជាមួយយុវជនគណបក្សព្រោះយុវជនជាស្នូលដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា។ហើយយើងត្រូវអនុវត្តន៍គោលការណ៍សំខាន់ៗ របស់គណបក្សដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដូចជាសិល្បៈនៃការចែករំលែក យុទ្ធសាស្រ្តឈ្នះៗ គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ជាពិសេសសមិទ្ធិផលធំៗជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភ្លឺស្វាងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕
