ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តតាកែវ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣០ និង ៣១ ខែធ្នូ ឆ្នាំ២០២៤ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត គណៈអភិបាលខេត្ត មន្ទីរ-អង្គរភាព កងកម្លាំងទាំង៣ ក្រុមប្រឹក្សាក្រុង-ស្រុក អភិបាលក្រុង-ស្រុក មេឃុំ សរុបប្រមាណ ៣៥៥នាក់ ។
