រដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ២០២៤ និងលើកទិសដៅភារកិច្ចបន្ត សម្រាប់ឆ្នាំ២០២៥..

លាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ២០២៤ មានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ២០២៤និងលើកទិសដៅភារកិច្ចបន្ត សម្រាប់ឆ្នាំ២០២៥របស់រដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត ស្ទឹងត្រែង។

សន្និបាតនេះនឹងប្រព្រឹត្តទៅរយៈពេល
២ថ្ងៃគីចាប់ពីថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធាន ក្រុមការងារបស់រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្ត ស្រុក ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាល អភិបាលរងក្រុងស្រុក មេឃុំចៅ សង្កាត់ ស្មៀន និងមន្ត្រីរាជការចំណុះរដ្ឋបាលសាលាខេត្តស្ទឹងត្រែងផងដែរ។

ថ្លែងបើកសន្និបាត ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាអង្គសន្និបាតរយៈពេល២ថ្ងៃនេះនិងលើកយកនូវបទអន្តរាគមន៍ចំនួន១៤ មកបង្ហាញព្រមទាំងផ្សព្វផ្សាយផែនការ-គោលការណ៍របស់គណៈកម្មាធិការថ្នាក់ខេត្ត ចំនួន២ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត។

ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែងលើកឡើងថាបទអន្តរាគមន៍ទាំង១៤ នៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្ទឹងត្រែង រួមមាន៖

បទអន្តរាគមន៍ទី១៖ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងក្របខ័ណ្ឌនៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

បទអន្តរាគមន៍ទី២៖ ការអនុវត្តគម្រោងជំរុញកំណើនផលិតភាពកសិកម្ម និងអភិរក្សធនធានជលផលប្រកបដោយចិរភាព។

បទអន្តរាគមន៍ទី៣៖ ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងអភិបាលកិច្ចតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្ត។

បទអន្តរាគមន៍ទី៤៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន និងការពង្រឹងប្រសិទ្ធភាពការងារសាធារណការ និងដឹកជញ្ជូន។

បទអន្តរាគមន៍ទី៥៖ ប្រសិទ្ធភាពនៃការអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍មូលនិធិក្រុង ស្រុក និងឃុំ សង្កាត់។

បទអន្តរាគមន៍ទី៦៖ ការលើកកម្ពស់ប្រសិទ្ធភាពការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងការអភិវឌ្ឍធនធានគោលដៅទេសចរណ៍ និងតំបន់ទេសចរណ៍ឆ្ពោះទៅរួមចំណែកសម្រេចបានគោលដៅ «ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ»។

បទអន្តរាគមន៍ទី៧៖ ការពង្រឹងប្រសិទ្ធភាពការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ។

បទអន្តរាគមន៍ទី៨៖ ការបណ្ដុះបណ្ដាលជំនាញបច្ចេក ទេសវិជ្ជាជីវៈ និងការឆ្ពោះទៅសម្រេចបានគោលដៅ 1.5M។

បទអន្តរាគមន៍ទី៩៖ យន្តការ និងវិធានការអភិបាលកិច្ចដីធ្លី និងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។

បទអន្តរាគមន៍ទី១០៖ ការពង្រឹងអភិបាលកិច្ចការងារកិច្ចការនារី ការវិនិយោគលើយេនឌ័រ បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចគ្រួសារដែលគិតគូរអំពីយេនឌ័រ និងដំណោះស្រាយភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

បទអន្តរាគមន៍ទី១១៖ ប្រសិទ្ធភាពការលើកកម្ពស់សុខុមាលភាព អនាម័យ ទឹកស្អាត និងអភិវឌ្ឍន៍ជនបទ។

បទអន្តរាគមន៍ទី១២៖ ការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹង-រាវ និងការរៀបចំសោភ័ណភាពទីប្រជុំជនក្រុង។

បទអន្តរាគមន៍ទី១៣៖ ការគ្រប់គ្រង និងអនុវត្តមុខងារដែលបានផ្ទេរមករដ្ឋបាលខេត្ត ក្រុង ស្រុក និងការគ្រប់គ្រងមន្ត្រីរាជការក្នុងមុខងារសាធារណៈ។

បទអន្តរាគមន៍ទី១៤៖ ការអភិបាលកិច្ចលើការងារព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយសង្គម ក្នុងយុគ្គសម័យឌីជីថល។ ព្រមទាំង ការផ្សព្វផ្សាយផែនការ និងគោលការណ៍របស់គណៈកម្មាធិការ-ក្រុមការងារ ថ្នាក់ខេត្ត ចំនួន៣ រួមមាន៖
១.គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត
២.គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត
៣.ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត៕IMG_20241231_105209

You might like