ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ បានរៀបចំកិច្ចប្រជុំគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដូនពេញ ប្រចាំខែធ្នូ ឆ្នាំ២០២៤ និងប្រចាំខែមករា ឆ្នាំ២០២៥

រសៀលថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០នាទី នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ បានរៀបចំកិច្ចប្រជុំគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដូនពេញ ប្រចាំខែធ្នូ ឆ្នាំ២០២៤ និងប្រចាំខែមករា ឆ្នាំ២០២៥ និងទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដូនពេញ, ឯកឧត្តម សួន រិនឌី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដូនពេញ, ឯកឧត្តម សុខ ពេញវុធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដូនពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ផ្សារកណ្តាលទី១, លោក ហង្ស វាសនា អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ តំណាង ឯកឧត្តម សារិន វណ្ណា ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ និងលោក ជា ខេមា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ចតុមុខ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវ ជាប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង១១, លោក-លោកស្រី សមាជិកគណៈអចិន្រ្តៃយ៍គណបក្សខណ្ឌ, លោក-លោកស្រី សមាជិកគណបក្សខណ្ឌ, លោក-លោកស្រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ទាំង១១ និងយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុបចំនួន ៦៥នាក់ ៕IMG_20250117_164159

You might like