ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១៨៦០បណ្ណជូនប្រជាពលរដ្ឋចំនួន១ ២៨៨គ្រួសារ នៅភូមិចំនួន៤..

នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយ ឯកឧត្តមស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន១ ៨៦០បណ្ណ ជូនប្រជាពលរដ្ឋចំនួន១ ២៨៨ គ្រួសារ នៅភូមិចំនួន៤ ក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ក្រោមអធិបតីភាព សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនៅក្នុងសាលាស្រុកបរិបូណ៌ ដោយការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ត្រីរាជការជុំវិញខេត្ត លោកអភិបាលស្រុកបរិបូណ៌ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលមកទទួលបណ្ណដីធ្លីចំនួន៧១១នាក់។

ការវាស់វែងដីធ្លីនៅក្នុងខេត្តកំពង់ឆ្នាំង បានរៀបចំមានក្រុមចុះបញ្ជីចំនួន ១១ក្រុ ម មានកម្លាំងសរុប ៣៥០នាក់។ ក្នុងនោះកម្លាំងខេត្ត១៧៩នាក់ កម្លាំងយុវជន ១៥៣នាក់ និងក្រុមចុះបញ្ជីរបស់ក្រសួងដែនដីមាន១៣នាក់។ ដីប៉ាន់ស្មានក្នុងខេត្តចំនួន៦៤៤៩,៣៤៦ក្បាលដី គិតពីពេលចាប់ផ្ដើមរហូតដល់ពេលនេះសម្រេចបានចុះបញ្ជី និងវាស់វែង បាន ៦១៦.៩៧១ក្បាលដីស្មើនឹង៩៥% ,បញ្ចប់ការបិទផ្សាយចំនួន ៣៣៤.៣៩៩ក្បាលដី ស្មើនឹង៥១,៥០% ចេញបណ្ណជូនប្រជាពលរដ្ឋចំនួន ៣១៥.៩៧៣ក្បាលដី ស្មើនឹង៤៦.៦៦ភាគរយ ក្បាលដីដែលត្រូវវាស់វែងបង្ហើយមានចំនួន ៣២.៣៧៥ក្បាលដី ប្រហែល៥% ទៀតដែលនឹងបញ្ចប់ការវាស់វែងយ៉ាងយូរនៅត្រឹមចុងខែមិនាឆ្នាំ២០២៥ ខាងមុខនេះ។

វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដែលរដ្ឋបាលខេត្តបានរៀបចំពិធីប្រគល់ជូនប្រជាពលរដ្ឋ ក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌នោះ មានចំនួន ១,៨៦០បណ្ណ ស្មើនឹង១.២៨៨ក្នុងនោះ ភូមិព្រែកស្ពានមានចំនួន៥៤៥បណ្ណ, ភូមិកោះតាម៉ូវ មានចំនួន៤១០បណ្ណ, ភូមិស្ទឹងជ្រៅ មានចំនួន៤៩៥បណ្ណ និងភូមិដំណាក់រាជ មានចំនួន២១០បណ្ណ។IMG_20250122_071622

You might like