លោក ជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាការចូលរួមរបស់ពួកយើងទាំងអស់គ្នា និងមិនទុកអ្នកណាម្នាក់ចោលឡើយ

ដោយមានការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ពីបញ្ហាសុខភាព និងបរិស្ថានល្អ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអនុលោមដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ ដែលផ្តោតសំខាន់លើ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ក្រសួងបរិស្ថាន បានសហការរៀបចំជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការ Yeryuzu Doktorlari  នៃប្រទេសតួគី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា និងតំណាងស្ថានទូតប្រទេសតួគីប្រចាំកម្ពុជា ដែលមានលោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាអធិបតី និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  ព្រមទាំងក្រសួងបរិស្ថាន និងក្រុមការងាររដ្ឋាភិបាលខេត្តត្បូងឃ្មុំ ក្នុងកម្មវិធីអប់រំ អនាម័យបរិស្ថាន សុខភាព និងពិនិត្យជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ  ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលប្រជាពលរដ្ឋអញ្ជើញមកពី៤ឃុំ សរុបចំនួន ៧២៨នាក់ ស្ត្រី៤០៥នាក់។
កម្មវិធីនេះមានគោលបំណង
ផ្តល់សេវាសុខាភិបាលដោយក្រុមគ្រូពេទ្យឯកទេសមកពីប្រទេសតួគី ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ និងអ្នកជំងឺ  ដោយធ្វើការពិនិត្យ ព្យាបាល និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបង្ការ ការអប់រំសុខភាព និងបរិស្ថាន។

នៅក្នុងនោះ លោកជំទាវបានលើកឡើងទាក់ទងនឹងបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមរបស់យើងទាំងអស់គ្នា និងធ្វើយ៉ាងណាដើម្បីផ្សារភ្ជាប់ការងារនៅក្នុងសហគមន៍ ជាពិសេសការពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលមានភូមិឋានស្អាត និងបរិស្ថានល្អ។ បន្ថែមពីនេះ លោកជំទាវ បានណែនាំប្រជាពលរដ្ឋឱ្យចូលរួមចំណែកក្នុងកិច្ចការងារការពារបរិស្ថាន ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន និងសុខភាពសាធារណៈ ជាពិសេសចូលរួមចំណែកក្នុងយុទ្ធនាការបរិស្ថាននានាក្នុងឃុំរបស់ខ្លួន​ រួមមានយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ«សំអាតផ្លូវជាតិ»។

លោកជំទាវបានបន្តថ្លែងថា ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទី១របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានយកចិត្តទុកដាក់ខ្ពស់ លើកកម្ពស់ការសិក្សាអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងពង្រឹងសុខភាពសាធារណៈ តាម
រយៈការពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធអប់រំ និងសុខាភិបាល រួមមាន មន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅគ្រប់ទិសទី ដើម្បីធានាដល់ការបម្រើសេវាកម្មព្យាបាលប្រជាពលរដ្ឋគ្រប់រូប ពិសេស ចាស់ជរា ជនពិការ ស្ត្រី កុមារ ដោយមិនប្រកាន់វណ្ណៈ ពណ៌សំបុរ ជនជាតិ និងទិន្នាការនយោបាយណាមួយឡើយ។IMG_20250124_135618_978 IMG_20250124_135637_087 IMG_20250124_135708_337 IMG_20250124_135624_503 IMG_20250124_135725_288 IMG_20250124_135704_647 IMG_20250124_135659_789 IMG_20250124_135656_102 IMG_20250124_135642_420

You might like