សាលាស្ទឹងត្រែងបានបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់

នៅថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៥ លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃរដ្ឋបាលខេត្តស្ទឹងត្រែងបានបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។

វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងសាលប្រជុំសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងក្រុងស្រុក មេឃុំចៅសង្កាត់ ស្មៀន និងជំនួយការឃុំ សង្កាត់ជាច្រើននាក់។

ឯកឧត្តម ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះមានគោលបំណង សំខាន់ៗចំនួន៤ មានដូចជាទី១ គឺដើម្បីឪ្យយើងមានការស្វែងយល់ និងការលើកកម្ពស់ ការផ្សាភ្ជាប់រវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាលតាមរយៈសកម្មភាព ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការស្តាប់នូវកង្វល់សំណើរ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន,ទី២ គឺផ្សព្វផ្សាយអំពីកម្មវិធីគោលនយោបាយយុទ្ធសាស្ត្របច្ចកោណនិងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលឲ្យប្រជាពលរដ្ឋបានជ្រាបនិងស្វែងរកការគាំទ្រ, ទី៣ ការស្វែងរក ការដោះស្រាយ បូកសរុបសំណើរសំនូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋានដើម្បីលើកកម្ពស់វិធានការដោះស្រាយ, ទី៤ គឺបង្ហាញនូវគោលការណែនាំ តួនាទី និងភារកិច្ច របៀបរបបការងាររបស់លេខាធិការរដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដែលបរិយាយទៅតាមជំពូកនីមួយៗ។

ឯកឧត្តម ស៊ី សួន បានរំលឹកថាការកកើតនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគឺត្រូវបានកើតឡើងក្រោយពីការរំដោះកម្ពុជាចេញពីរបបប្រជាធិបតេយ្យ ដែលពេលនោះមានក្រុមការងារមួយហៅថាក្រុមការងារចុះចលនាពង្រឹងមូលដ្ឋាន ឬក្រុមការងារពង្រឹងមូលដ្ឋាន ។ តាមរយៈបទពិសោធន៍នេះហើយទើបរាជរដ្ឋាភិបាលបានបន្តឲ្យមានក្រុមកាងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្នុងនោះមានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ ។IMG_20250205_224839

You might like