កិច្ចប្រជុំផ្សព្វផ្សាយផែនការបស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីសង្ក្រាន្តស្វាយរៀងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ខេត្តស្វាយរៀង÷ រសៀលថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៥ ​នៅស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ បាន​រៀបចំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការរបស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីសង្ក្រាន្តស្វាយរៀង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ក្រោម​អធិបតីភាព​​ លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាល​ខេត្ត​ លោកឧត្តមសេនីយ៍​ត្រី សុខា រ៉ានាថ មេបញ្ជាការកង​រាជ​អាវុធ​ហត្ថ​ខេត្ត​ និងលោក​វរសេនីយ៍ឯក​ ប៉ុល សាម៉ុន មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​។

កិច្ច​ប្រជុំ​នេះមានការ​អញ្ជើញ​ចូលរួម​ពី​លោក​ លោកស្រី​ ឧត្តមសេនីយ៍​ វរសេនីយ៍​ ស្នងការ​រង​ លោក​ មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ត​ លោក​មេ​បញ្ជា​ការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ លោក​អភិបាល​រងក្រុង​ស្វាយរៀង​ លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធាន​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​ លោក​នាយ​ នាយ​រង​ការិយាល័យ​ លោក​អធិការ​ អធិការ​រង​ លោក​មេបញ្ជាការ​ មេ​មេបញ្ជាការ​រង​វរសេនាតូច​ព្រំដែន​ និងអស់លោកជាប្រធាន-អនុប្រធានគោលដៅការពារជាច្រើនរូបទៀត។IMG_20250411_161937

You might like