កិច្ចប្រជុំការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដើម្បីបង្កើតឱកាសការងារ បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៦ លោក លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា គណះនៃអភិបាលខេត្តកំពង់ចាម បានបេីកកិច្ចប្រជុំកិច្ចប្រជុំពិភាក្សាស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីបង្កើតឱ្យ កាសការងារបង្កើតមុខរបរនិងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខេត្តកំពង់ចាមដោយមានការចូលរួមពីមន្ទីរ អង្គភាពជុំវិញខេត្តពាក់ ព័ន្ធ ។

លោក លី សារ៉ារិទ្ធ អភិបាលរងខេត្តបានមាន ប្រសាសន៍ថាក្នុងកិច្ចប្រជុំ នេះដែលដេីម្បីជំរុញសកម្មភាពនានាលើវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ឱ្យមានសកម្មភាពកាន់តែច្រើនឡើងថែមទៀតនឹងជំរុញការផ្សព្វផ្សាយទៅដល់មូលដ្ឋាន ដើម្បីធានា អោយបានថា ប្រជាពលរដ្ឋធ្វើចំណាកស្រុក ដោយសុវត្ថិភាព គ្មានការ រំលោភបំពាន និងគ្មាន ការរើសអើង នឹង ការ ធ្វើ អោយ ប្រជាពលរដ្ឋ មាន ការងារធ្វើនៅក្នុងខេត្តកំពង់ចាមក៏ដូចតាមបណ្ដាលស្រុុក នីមួយៗដេីម្បីជីភាពរស់នៅជាប្រចាំថ្ងៃ ។

លោកអភិបាលរងខេត្តបានបន្តថាសូមក្រុមកាងារនឹងមន្ត្រីពាក់ព័ន្ធដេីម្បីរៀបចំជាយុទ្ធសាស្ត្រក្នុងផែនការ អភិវឌ្ឍន៍សមស្របទៅតាមគោលនយោបាយរបស់ រដ្ឋាភិបាលដេីម្បីមេីលឃើញសេដ្ឋកិច្ចខេត្តកំពង់ចាមនឹង ពង្រឹងលេីវិស័យទេសចរណ៍ ដើម្បីបង្កើនចំណូលសេដ្ឋកិច្ចខេត្តដោយពង្រីក និងរៀបចំតំបន់ទេសចរណ៍ធម្មជាតិ និងសហគមន៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ឱ្យចូលទស្សនារមណីយដ្ឋានក្នុងខេត្តកំពង់ចាម ។FB_IMG_1769076016584 FB_IMG_1769076033556 FB_IMG_1769076036353 FB_IMG_1769076021121 FB_IMG_1769076026454

You might like