ថ្ងៃសៅរ៍១០រោចខែភទ្របទឆ្នាំជូតទោស័ក
ព.ស២៥៦៤ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការសាខា មានប្រសាសន៍នៅមុខ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា មន្ត្រីសាខា-អនុសាខា យុវជនកាកបាទក្រហម អ្នកស្ម័ត្រចិត្តកាកបាទក្រហមយុវជនស.ស. យ.ក.មន្ត្រីតាមមន្ទីរអង្គភាពជុំវិញខេត្ត និងនគរបាលចរាចរណ៍ ប្រមាណជា ១២៥នាក់ ស្ថិតនៅវិមានឯករាជ្យខេត្តកំពង់ស្ពឺ ។
គោលបំណងក្នុងយុទ្ធនាការផ្សព្វផ្សាយដើម្បីលើកកំពស់ការយល់ដឹងនិងសមត្ថភាពជំនាញដល់អ្នកស្ម័ត្រនិងយុវជនកាកបាទក្រហមលើវិធីសាស្ត្រអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៌ ក្នុងការអនុវត្តន៌ជាក់ស្តែងតាមសាលានិងសហគមន៌ កាន់តែមានប្រសិទ្ធភាពនិងធ្វើឡើងដើម្បីឲ្យសាធារណជនទូទៅបានយល់ដឹងពីសុវត្ថិភាពចរាចរណ៌ដែលទាក់ទងនិងហានិភ័យនៃការបើកបរមិនពាក់មួកសុវត្ថិភាពនិងបើកបរមិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងហើយរួមចំណែក
កាត់បន្ថយអ្នករបួលស្លាប់និងពិការភាពពីគ្រោះថ្នាក់ចរាចរណ៌ឲ្យនៅកំរិតទាបនៅក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនាពេលនេះ។



