ប្រសាសន៍សម្តេចក្នុងឱកាសប្រារពពិធីបុណ្យទានតូចធំទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនាតាំងពីបុរាណកាលមកក៏ដោយសារប្រទេសជាតិរបស់យើងមានសុខសន្តិភាព កត្តាសន្តិភាពទៀតសោតបានផ្តល់គ្រប់យ៉ាងដល់កម្ពុជាដល់ពលរដ្ឋកម្ពុជារស់រានសុខសាន្តប្រកបដោយសេចក្តីសុខ។
ក្នុងឱកាសដែរបងប្អូនធ្វើដំណើរទៅកាន់ទីវត្តអារាមនានាដើម្បីយកចង្ហាន់ប្រគេងព្រះសង្ឈនិងឧទ្ទិសកុសលដល់ញាតិកាលទាំងប្រាំពីសណ្តានដែលបានចែកឋានទៅ សូមជូនពរបងប្អូនប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរ។
ទន្ទឹមនិងនេះដែរសូមបងប្អូនយកចិត្តទុកដាក់ការពារខ្លួនពីជំងឺខូវីដ១៩ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូអាល់កុលឱ្យបានញឹកញាប់ ពាក់ម៉ាស់ពេលដែលចាំបាច់ជាប្រចាំនិងពេលបើកបរសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះដែរសូមជូនពរពុកម៉ែបងប្អូនជនរួមជាតិសូមបានសមប្រកបទៅដោយពុទ្ធពរថ្លៃថ្លាទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពល: ចូលមានដល់បងប្អូនកុំបី អាក់ខានទ្បើយ ។

