នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលក្រុងព្រះសីហនុ បានរៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីរាជការសាលាក្រុង កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទក្នុងក្រុង ប្រជាការពារ និងបុគ្គលិកសម្អាតអនាម័យក្រុងព្រះសីហនុ ក្នុងឱកាសថ្ងៃសម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អុី សុខឡេង អភិបាល នៃគណៈអភិបាលក្រុងព្រះសីនុ និងបានការអញ្ជេីញចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង លោក-លោកស្រីអភិបាលរងក្រុង គណៈនាយករដ្ឋបាល កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទក្នុងក្រុង ប្រធាន-អនុប្រធានការិយាល័យ មន្ត្រីការិយាល័យ-អង្គភាពសាលាក្រុង ប្រជាការពារ និងបុគ្គលិកអនាម័យក្រុង។
ស្ថិតក្នុងឱកាសដ៏រីករាយនេះលោកអភិបាលក្រុង មានមតិសំណេះសំណាល លេីកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងបំពេញការងារ ចែករំលែកនូវបទពិសោធន៍ការងារដ៏មានអត្ថប្រយោជន៍ និងមតិផ្តាំផ្ញេីក្នុងឱកាសថ្ងៃសម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ព្រមជាមួយនូវការឧបត្ថម្ភថវិកាមួយចំនួនជូនដល់មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ ប្រជាការពារ និងបុគ្គលិកអនាម័យក្រុងផងដែរ។
ក្នុងនាមមន្រ្តីរាជការសាលាក្រុងព្រះសីហនុ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរដ្ឋបាលក្រុង ជាពិសេសចំពោះលោក អុី សុខឡេង អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ ដែលជានិច្ចជាកាលលោកអភិបាល តែងតែយកចិត្តទុកដាក់ សំណេះសំណាលលេីកទឹកចិត្តដល់មន្រ្តីរាជការក្រោមឱវាទ និងឧបត្ថម្ភថវិកាក្នុងឱកាសពិធីបុណ្យផ្លូវការផ្សេងៗ។
ឆ្លៀតក្នុងឱកាសនេះយេីងខ្ញុំសូមគោរពដឹងគុណ និងថ្លែងអំណរគុណនូវសន្តានចិត្តដ៏ថ្លៃថ្លារបស់លោកអភិបាលក្រុង និងភរិយា សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិតាមបីបាច់ថែរក្សាក្រុមគ្រួសាររបស់លោកអភិបាល សូមមានសុខភាពល្អ សុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ចការងារ៕

