ជាការដឹកនាំរបស់លោកគួច ចំរើនអភិបាលខេត្តនិងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុធ្វើការចុះអនុវត្តផ្ទាល់រាល់បញ្ហាដែលកើតមានឡើងនៅក្នុងភូមិ.ឃុំនិងខេត្តបានបន្ដបញ្ចូនកម្លាំងនគរបាលកងអន្ដរាគមន៍ពិសេស ពីស្នងការដ្ឋាន ទៅកាន់ស្រុកព្រៃនប់ ដើម្បីចុះជួយនិងការពារសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង បង្ករពីព្យុះនាពេលថ្មីៗនេះ ។

សូមកោតសរសើរខ្ពស់ ចំពោះស្មារតីរួមទទួលខុសត្រូវ របស់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានត្រៀមកម្លាំងប្រចាំការ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែលប្រឈមនឹងគ្រោះថ្នាក់ និងដើម្បីចូលរួមកិច្ចការពារសុខសុវត្ថិភាព អាយុជីវិតប្រជាពលរដ្ឋ នៅតាមតំបន់ឆ្នេរ ។

សេចក្ដីជូនដំណឹងពីការបង្កើនការប្រុងប្រយ័ត្ន ក្នុងពេលធ្វើដំណើរ ថ្ងៃសុក្រ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលស្រុកព្រៃនប់សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋថា ដោយសារជំនន់ទឹកភ្លៀងធំ ផ្លូវជាតិលេខ៣កំពុងទទួលរងនូវការលិចលង់ជាខ្លាំង ដែលមានទីតាំងស្ថិតនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ខេត្តព្រះសីហនុ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនដែលឆ្លងកាត់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការកុំអោយមានគ្រោះថ្នាក់យថាហេតុណាមួយដល់បងប្អូនឬភ្ញៀវទេសចរណ៍សុំធ្វើ ផ្អាកការលេងទឹកសមុទ្រ ដើម្បីធានាបាននូវសុខសុវត្ថិភាព ការពារអាយុជីវិតរបស់បងប្អូន ពីគ្រោះថ្នាក់ណាមួយជាយថាហេតុ ដែលបង្កឡើងពីឥទ្ធិពលព្យុះទី១១នេះ ។

ក្នុងកំឡុងពេលនេះសូមអាជ្ញាធរមានសមត្ថិច្ចពាក់ព័ន្ធគ្រប់ផ្នែក ត្រៀមកម្លាំងជាប់ជានិច្ច ដើម្បីជូនដំណឹងដល់បងប្អូន ដើម្បីទប់ស្កាត់ការលេងទឹកសមុទ្រ ដែលងាយមានគ្រោះថ្នាក់ និងអាចប៉ះពាល់ដល់អាយុជីវិត ដោយសារគ្រោះធម្មជាតិមួយនេះ ។

ក្នុងដំណាក់កាលមួយនេះ គឺសូមរក្សា និងការពារខ្លួននៅទីតាំងដែលមានសុវត្ថិភាព និងរាយការណ៍ភ្លាមៗមកកាន់អាជ្ញាធរ ដើម្បីមានវិធានការណ៍ជួយបងប្អូន ។

លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ និងលោកឧត្តមសេនីយ៍ទោស្នងការ ជួន ណារិន្ទ កំពុងឈរជើងនៅទីតាំងផ្ទាល់ ដើម្បីដឹកនាំបញ្ជាកម្លាំងត្រៀម ជួយប្រជាពលរដ្ឋ នៅឃុំអណ្ដូងថ្ម ដែលកំពុងមានការជន់លិចដោយជំនន់ទឹកភ្លៀង ។

ចំណែកឯកងទ័ពជើង
ទឹកក៏ចេញបញ្ចេញកម្លាំងជួយប្រជាពលរដ្ឋក្នុងការត្រៀមជួយ
សង្គ្រោះពលរដ្ឋក្នុង
ករណីកើតមានឡើងនៃជំនន់ទឹកភ្លៀងជាថ្មីទៀតក្នុងស្រុកព្រៃនប់ នៅរសៀលថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២០​ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ​បានចាត់តាំង​ កម្លាំង​ចំនួន​៣២​នាក់​ ដឹកនាំ​ដោយ​ លោកឧត្តមនាវីត្រី​ អុិន​ សុខេមរា​នាយសេនាធិការ​រង​មូលដ្ឋានសមុទ្រ​ និង​ រថយន្ត ចំនួន​៧គ្រឿង​ អូរប័រ ០៣គ្រឿង​ ទៅប្រចាំការ ចូលរួម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​៕FB_IMG_1600439668435 FB_IMG_1600439672018 FB_IMG_1600439674303 FB_IMG_1600439676802 FB_IMG_1600439679234

You might like