នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នៅបញ្ជាការដ្ឋានកងរាជ
អាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកនាយនគរបាលជាន់ខ្ពស់ អែនធើនី មីកក្វាយ (Anthony MAGUIRE) នគរបាលសហព័ន្ធអូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារដើម្បីផ្លាស់ប្តូរបទពិសោធន៍ និង ពង្រឹងសហប្រតិបត្តិការកាន់តែល្អប្រសើរ រវាងប្រទេសទាំងពីរកម្ពុជា អូស្ត្រាលី ៕FB_IMG_1600676039525 FB_IMG_1600676092071 FB_IMG_1600676059622 FB_IMG_1600676070794 FB_IMG_1600676078159

You might like