ក្រុងព្រះសីហនុធ្វើពិធី សូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រីកនិងជួសជុលផ្លូវអាកាសយាន្តដ្ឋានអន្តរជាតិ

នៅព្រឹកថ្ងៃទី១៣ ខែតុលា​ ឆ្នាំ​២០២០​ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាល​ខេត្តព្រះសីហនុ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធជុំវិញខេត្តជាច្រើនទៀត​ បានរៀបចំធ្វើពិធីតាមទំនៀមទម្លាប់ព្រះសាសនា និមន្តព្រះសង្ឃសូត្រមន្ត ដើម្បីរៀបចំដាក់ឲ្យដំណើរការជាផ្លូវការ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ(កងកេង)​ ដែល​ការងារពង្រីក និងជួសជុលផ្លូវរត់ បានបញ្ចប់ជាស្ថាពរហើយ អាចឲ្យយន្តហោះប្រភេទធំៗ ចុះចតបាន។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ មានប្រសាន៍ថា សមិទ្ធិផលនេះបានឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ​ និងកំណើននៃអ្នកធ្វើដំណើរតាមជើងហោះហើរ​ ពីបណ្តាប្រទេសនានាមកខេត្តព្រះសីហនុ​ ប្រទេសកម្ពុជា ជាបន្តបន្ទាប់ ។

ចំណែក​ ឯកឧត្តម​ គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ មានប្រសាសន៍ដែរថា ការរីកចំរើនខាងវិសយ័អាកាសចរណ៍នេះ នឹងបំពេញបន្ថែមបម្រើដល់ការអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់ថវិកាកសាងផ្លូវ​ ថ្នល់​ និងហេដ្ឋារចនាសម្ពន្ធ័ជាច្រើនទៀតក្នុងខេត្តព្រះសីហនុ៕IMG_20201013_121749 FB_IMG_1602566102784 FB_IMG_1602566107097 FB_IMG_1602566125851 FB_IMG_1602566131311 FB_IMG_1602566135005 IMG_20201013_121728 IMG_20201013_121652 FB_IMG_1602566163728

You might like