ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធាន ទឹកនិងឧតុនិយម កំពុងបន្តតាមដានស្ថានភាពទឹកនិងបញ្ជាការងារអន្តរាគមន៍ជំនន់ស្ទឹងព្រែកត្នោត

នៅព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តដឹកនាំក្រុមការងារក្រសួងចុះពិនិត្យនិងបញ្ជាការងារអន្តរាគមន៍នៅលើទំនប់សណ្តរស្ទឹងព្រែកត្នោតដែលបានកំពុងជន់លិចដោយទឹកជំនន់ស្ទឹងព្រែកត្នោត ដើម្បីជួយសម្រួលធ្វើយ៉ាងណាបន្ថយការប៉ះពាល់ឲ្យបានជាអតិបរមាដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប្រឈម ។

ក្នុងដំណើរចុះអន្តរាគមន៍នេះ ក៏មានការចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននិងក្រុមការងារដើម្បីសហការបច្ចេកទេសដោះស្រាយសម្រួលបន្តការធ្វើដំណើរបន្ទាប់ពីភ្លៀងខ្លាំងកាលពីយប់មិញ ក្នុងបរិមាណ ១៩៦,៧០ មីលីម៉ែត្រ(ស្ថានីយសាក់សំពៅ) បានធ្វើឲ្យទឹកស្ទឹងព្រែកត្នោតឡើងខ្ពស់ដល់កម្ពស់ទឹកនៅទ្វារទឹកខាងមុខមានកម្រិត ៦,៥២ម៉ែត្រ ហូលើទ្វារទឹកកម្ពស់ ១,៧២ម៉ែត្រ កម្ពស់ទ្វារទឹកក្រោយ ៩,២៥ម៉ែត្រ បណ្តាលឲ្យទឹកក្នុងស្ទឹងឡើងខ្ពស់ហូរលើខ្នងទំនប់បែកវាលទៅផ្នែកខាងក្រោមនៃសណ្តរទំនប់ខាងត្បូង លើភូមិសាស្រ្តខេត្តកណ្តាលចាស់រួមមាន សង្កាត់ស្ពានថ្ម ទៀន រលួស គងនយ និងសង្កាត់ព្រែកកំពឹស និងបណ្តាឃុំមួយចំនួនទៀតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានឃុំដើមឫស អន្លង់រមៀត បារគូ កណ្តោក និងឃុំជើងកើប ។

តាំងពីយប់មក ក្រុមការងារបច្ចេកទេសក្រសួងបានចែកជា ០២ក្រុម ដោយមួយក្រុមបន្តអន្តរាគមន៍ទប់ទំនប់សណ្តរផ្នែកខាងត្បូងការពារទឹកហូរចោះបាក់ដាច់ទំនប់ចំមុខផ្ទះប្រជាជន និងមួយក្រុមទៀតបន្តអន្តរាគមន៍បិតរូងនាគ និងច្រកបាវខ្សាច់លើកម្ពស់ទំនប់ផ្នែកខាងជើងសណ្តរទំនប់ នៅសង្កាត់ព្រៃសរ សាក់សំពៅ ប្រទះឡាង និងទួលពង្រ ដើម្បីការពារទឹកជន់ហូរចូលរាជធានីភ្នំពេញ ៕FB_IMG_1602668242645 FB_IMG_1602668233107 FB_IMG_1602668209291 FB_IMG_1602668216811 FB_IMG_1602668226082

You might like