លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជាពលរដ្ឋជាង ៦០០គ្រួសារ ខណ្ឌដង្កោកំពុងរងការគំរាមកំហែង ដោយគ្រោះទឹកជំនន់ បានទទួលអំណោយមនុស្សធម៌

រសៀលថ្ងៃពុធ១២រោចខែអស្សុជឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹង ថ្ងៃទី១៤ខែតុលាឆ្នាំ២០២០ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញបានជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋចំនួនជាង ៦០០គ្រួសារនៅក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើរសួរខុសទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្តេចទាំងទ្វេរបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងដោយក្តីនឹករលឹក ។

ការចុះជួបសំណេះសំណាលនេះ គឺអនុវត្តតាមអានុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា«ស្គាល់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងទុក្ខលំបាក»និងបានជួបជាមួយប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងដោយផ្ទាល់ក្រោមកិច្ចសហការពីអាជ្ញាធររដ្ឋបាលសាលារាជធានីភ្នំពេញនិងអសាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៅក្នុងខណ្ឌដង្កោ ។

លោកជំទាវក៏បានផ្តាំផ្ញើរដល់អង្គពិធីមានដូចតទៅ៖
១.ប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាអនាម័យ និងការរស់នៅឲ្យបានល្អជៀសវាងនូវជម្ងឺដង្កាត់ផ្សេងៗជាពិសេសត្រូវចេះការពារនូវបញ្ហាជំងឺកូវីដ១៩ដែលពិភពលោកកំពុងប្រឈម
មុខនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំង ។

២.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងរដ្ឋបាលខណ្ឌង្កោត្រូវយកចិត្តទុក្ខដាក់ក្នុងការជន្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពនក្នុងខណៈពេលដែលតំបន់នេះកំពុងការគំរាមកំហែងដោយទឹកជំនន់ ។

ក្នុងមួយគ្រួសារទទួលបាននុំប៉័ង១ដើមអង្ករ ១៥គីឡីក្រាមទឹកដោះគោ៥កំប៉ុងត្រីខ១យួរទឹកសុទ្ធ១កេសមី១កេសនិងថវិកា១៥ម៉ឺនរៀល។FB_IMG_1602673427472

FB_IMG_1602673452616

FB_IMG_1602673432748

FB_IMG_1602673441639

You might like