ព្រះសីហនុព្រឹកថ្ងៃសុក្រ ១៤រោជ ខែអស្សុជ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខេតុលា ឆ្នាំ២០២០
ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ ដឹកនាំមន្ត្រីជំនាញអាជ្ញាធរឃុំ ស្រុកចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរឃុំ ស្រុក ចុះពិនិត្យជំនន់ទឹកភ្លៀងនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ និងបន្តចុះពិនិត្យមើលតាមអូ ប្រឡាយរំដោះទឹកជំនន់ដោយបញ្ជាគ្រឿងចក្រចំនួន៩គ្រឿងបែងចែកជាពីរគោលដៅ ដេីម្បីរំដោះទឹកចេញពីភូមិព្រមទាំងបានធ្វើការណែ នាំឱ្យអាជ្ញាធរភូមិឃុំដែលនៅជិតជាមួយប្រជាពលរដ្ឋត្រូវតាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំប្រសិនមានភាពចាំបាច់យើងជួយសង្គ្រោះប្រជាពលរដ្ឋរបស់យើងបានទាន់ពេលវេលា ។
សូមរំលឹកថាកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ កន្លងមក ជំនន់ទឹកភ្លៀងបានធ្វើឲ្យជន់លិចឃុំចំនួន៣ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានដូចជា ឃុំទួលទទឹងឃុំសំរុង និងឃុំអណ្តូងថ្ម ៕





