សម្ដេចពិជ័យសេនាទៀ បាញ់ចុះពិនិត្យស្ថានភាព និងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ នៅខណ្ឌដង្កោ

នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ
សម្ដេចពិជ័យសេនាទៀ បាញ់ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិនៅបានបង្ហាញវត្តមានចុះពិនិត្យស្ថានភាព និងការជួយសង្គ្រោះ ប្រជាពលរដ្ឋនៅតំបន់ដែលរងនូវការវាយប្រហារដោយទឹកជំនន់នៅមូលដ្ឋានខណ្ឌដង្កោរាជធានីភ្នំពេញ។

អញ្ជើញអមដំណើរសម្ដេចពិជ័យសេនាទៀ បាញ់
នាឱកាសនោះរួមមានថ្នាក់ដឹកនាក្រសួងការពារជាតិថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទនិងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញដែលប្រចាំការជាប់នៅតំបន់ជួយសង្គ្រោះព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះសម្ដេចពិជ័យសេនា
ទៀ បាញ់បានដាក់បទបញ្ជានិងក្រើនរំលឹកដល់កងកម្លាំងជួយសង្គ្រោះទាំងអស់ពិសេសកងយោធពលខេមរភូមិន្ទ ត្រូវតែខិតខំធ្វើយ៉ាងណាជួយសង្គ្រោះប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់បំផុតដោយមិនត្រូវធ្វើការធ្វេសប្រហែសឡើយ។

គួរជម្រាបថា ដំណើរចុះពិនិត្យស្ថានភាពរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាកាលពីយប់ថ្ងៃទី១៥ខែតុលាឆ្នាំ២០២០ បានចុះពិនិត្យស្ថានភាពនេះដោយផ្ទាល់ ដើម្បីឃើញជាក់ច្បាស់អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត។

លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដែលឈរជើងជាប់ជាប្រចាំនៅតំបន់រងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោបានអះអាងថា រហូតមកដល់ពេលនេះប្រជាពលរដ្ឋជាង៥,០០០គ្រួសារហើយ ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព ជាមួយការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅកន្លែងជួយសង្គ្រោះ លោក ឃួង ស្រេង បានបញ្ជាក់ថា ផែនការទី១ នៃការសង្គ្រោះប្រជាពលរដ្ឋកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានរួមដៃគ្នាអនុវត្តទទួលបានជោគជ័យ និងគ្រប់គ្រងបានគ្រប់ស្ថានការណ៍ទាំងអស់។

ពលរដ្ឋដែលត្រូវជម្លៀសមកកន្លែងមានសុវត្ថិភាពនេះ រួមមាន នៅខណ្ឌកំបូល,ពោធិ៍សែនជ័យ និងខណ្ឌដង្កោដែលរងគ្រោះច្រើនជាងគេ៕FB_IMG_1602858097774

FB_IMG_1602858103355

FB_IMG_1602858109545

You might like