(រាជធានីភ្នំពេញ)
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានផ្តល់ថវិកាចំនួន ១០០.០០០.០០០រៀល (មួយរយលានរៀល)ដល់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតឍមានប្រសាសន៍អំណោយពីកាកបាទក្រហមកម្ពុជាធ្វើការដើម្បីចាត់ចែងទិញស្បៀងបន្តជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះបង្កដោយទឹកជំនន់រហ័សយកទៅតាមបណ្តាខណ្ឌដែលរងផលប៉ះពាល់ក្នុងរាជធានីភ្នំពេញ។
ថវិកានេះត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនប្រគល់ជូនឯកឧត្តម ឃួង ស្រេងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៨ខែតុលា ឆ្នាំ២០២០នេះ។
ក្នុងឱកាសនេះដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សនៅតាមស្ទឹងព្រែកត្នោតចំនួន៣.៣៨៤គ្រួសារដែលរស់នៅក្នុងសង្កាត់ចំនួន៩ក្នុងខណ្ឌដង្កោទាំងមូល។
សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ គឺជាសាខាទី៥ដែលបានទទួលថវិកាបន្ទាន់ចំនួន ១០០លានរៀលពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាបន្ទាប់ពីសាខាចំនួន៤រួមមាន សាខាខេត្តពោធិ៍សាត់បាត់ដំបងបន្ទាយមានជ័យ និងខេត្តប៉ៃលិនបានទទួលកាលពីពេលថ្មីៗកន្លងទៅ។
សូមបញ្ជាក់ជូនថាក្នុងរយៈពេល១៨ថ្ងៃចាប់ពី
ថ្ងៃទី១ដល់ថ្ងៃទី១៨ខែតុលាឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សបានសរុបចំនួន ១០.៨៤៩គ្រួសារដែលរស់នៅភូមិចំនួន២០៨
ឃុំចំនួន៨៧ស្រុកចំនួន៣៦និងរាជធានី-ខេត្តចំនួន១២(ក្នុងនោះឆ្លើយតបដោយទីស្នាក់ការ
ថ្នាក់កណ្តាលចំនួន៥.៨៦០គ្រួសារនិងដោយសាខាចំនួន ៤.៩៨៩គ្រួសារ)៕



e
