កិច្ចប្រជុំស្ដីពីការកែលម្អការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រក.ចេញចូលតែមួយខេត្តព្រះសីហនុ.!!

ព្រឹកថ្ងៃអង្គរ៤កើតខែកត្តិកឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២០ខែតុលា ឆ្នាំ២០២០
ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំស្ដីពីការកែលម្អការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុស្រុកស្ទឹងហាវ និងការពន្លឿនរៀបចំអគារការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋនៅក្រុងកោះរ៉ុងនិងស្រុកកំពង់សីលា ដោយមានការចូល រួមពីលោក លោកស្រី អភិបាលរងខេត្តលោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្រុកប្រធានអនុប្រធានមន្ទីរជុំវិញខេត្តនិងការិយាល័យចំណុះសាលាខេត្ត។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំដោយគូសបញ្ជាក់ថា យើងនៅមានបញ្ហាប្រឈមខ្លះ ដែលត្រូវចូលរួមកែសម្រួលនូវចំណុចខ្វះខាតក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរនិងទាន់ពេលវេលា។

ទន្ទឹមនេះក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្រសួងមហាផ្ទៃ បានដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងទិន្នន័យដល់អង្គភាពច្រកចេញចូលតែមួយខេត្ត ដើម្បីគ្រប់គ្រង តាមដាន និងជម្រុញការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព
តម្លាភាពគណនេយ្យភាព និងបានបង្កើតកម្មវិធី(owsu cambodia app)ត្រួតពិនិត្យចរន្តឯកសារ ដាក់ដំណើរការលើទូរស័ព្ទស្មាតហ្វូនសម្រាប់ឱ្យប្រជាពលរដ្ឋដែលជាម្ចាស់សំណើរចូលទៅតាមដានឯកសាររបស់គាត់ថាតើដំណើរការទៅដល់ណានិងបញ្ចប់នៅពេលណាបន្ទាប់ពីម្ចាស់សំណើរបានបំពេញបែបបទនិងបានដាក់ស្នើសុំសេវាចូលអង្គភាពច្រកចេញចូលតែមួយខេត្តរួចមក។

ឯកឧត្តមក៏បានថ្លែងការកោតសរសើរដល់មន្ទីរ អង្គភាពដែលបានទទួលសេវា និងបានផ្តល់សេវាបញ្ចប់ទាន់ពេលវេលាតាមការស្នើសុំរបស់ប្រជាពលរដ្ឋ។

ក្នុងនោះមន្ទីរដែលនៅសេសសល់សេវា ត្រូវខិតខំពន្លឿនការដោះស្រាយការកកស្ទះសេវាឱ្យបានទាន់ពេលវេលា។

ដោយឡែកមន្ទីរដែលមិនទាន់មានសេវា ត្រូវអនុវត្តតាមគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ រួមគ្នាជំរុញកែលម្អការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អ
និងបានទាន់ពេលវេលា។

ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងពីការបែងចែកប្រាក់អត្ថប្រយោជន៍ដល់មន្ត្រីបំរើសេវានៅអង្គភាពច្រកចេញចូលតែមួយដើម្បីលើកទឹកចិត្តដល់មន្ត្រីនៅក្នុងអង្គភាពច្រកចេញចូលតែមួយឱ្យខិតខំបំពេញការងារជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរនិងមានប្រសិទ្ធភាពថែមទៀត៕FB_IMG_1603179151854

FB_IMG_1603179174382

FB_IMG_1603179183563

FB_IMG_1603179187652

FB_IMG_1603179171115

FB_IMG_1603179159613

FB_IMG_1603179163920

FB_IMG_1603179155681

FB_IMG_1603179198451

FB_IMG_1603179195244

You might like