នៅរសៀលថ្ងៃច័ន្ទ០៤កើតខែកត្តិកឆ្នាំជូត ទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី២០ខែតុលា ឆ្នាំ២០២០
សម្តេចព្រះពោធិ៍វង្សកិត្តិបណ្ឌិតអំ លីមហេង
ព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តចំពុះក្អែកអមព្រះដំណើរដោយសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរិ៍ ចន្ទថុល្លព្រះរាជាគណៈថ្នាក់ឯកឧត្តមប្រឹក្សាគណៈមហានិកាយព្រះអនុគណខណ្ឌបឹងកេងកង និងជាព្រះចៅអធិការវត្តលង្កា,សម្តេចព្រះពុទ្ធជ័យមុនី ឃឹមសនព្រះព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ,ព្រះញាណវង្សសៅរ៍ មុនីព្រះគ្រូអនុគណខណ្ឌច្បារអំពៅព្រះគម្ពីរត្ថេរ មួង ស្រឿងព្រះរាជាគណៈថ្នាក់ចត្វានិងជាព្រះចៅអធិការវត្តវាំងចាស់,ព្រះចរណភិរ័តយ៉ា រិនព្រះជំនួយការព្រះអនុគណខណ្ឌច្បារអំពៅនិងជាព្រះចៅអធិការវត្តខេមរៈប៊ុណ្ណារាមនិងលោកចេង មុនីរ៉ាអភិបាលខណ្ឌច្បារអំពៅព្រមទាំងសហការីលោកចៅសង្កាត់មេភូមិបាននិមន្តចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន៥៥គ្រួសារនៅសហគមន៍ឆ្មាអើតស្ថិតនៅភូមិចំពុះក្អែកសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៕








