កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញអនុវត្ត មួយចំនួនពាក់ព័ន្ធនឹង បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់

នៅរសៀលថ្ងៃព្រហស្បតិ៍៦កើតខែកត្តិកឆ្នាំជូត ទោស័កពុទ្ធសករាជ២៥៦៤ត្រូវថ្ងៃទី២២ខែតុលា ឆ្នាំ២០២០វេលាម៉ោង១៤,៣០នាទី រដ្ឋបាលខណ្ឌដូនពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌក្រោមអធិបតីភាពលោក សុខ ពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងលោកអធិការរងនគរបាលខណ្ឌលោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌលោកគណៈនាយករដ្ឋបាលខណ្ឌ លោកប្រធានការិយាល័យទាំង១១លោកប្រធានផ្នែកប្រជាការពារខណ្ឌលោក លោកស្រីចៅសង្កាត់ទាំង១១លោកនិងលោកស្រីប្រធានទីរួមផ្សារទាំង៣ដើម្បីពិនិត្យនិងដាក់ចេញផែនការអនុវត្តការងារសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹង បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនិងអនាម័យ,ការងារបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន,ការងារបង្រ្កាបការចែកចាយជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់,ការពិនិត្យឡើងវិញករណីលបលួចបើកអាជីវកម្មវិស័យទេសចរណ៍ក្លឹបកំសាន្ត សណ្ឋាគារ ផ្ទះសំណាក់ដែលមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និង កិច្ចការងារសំខាន់ៗមួយចំនួនទៀតផងដែរ។FB_IMG_1603360728725

FB_IMG_1603360714582

FB_IMG_1603360719815

FB_IMG_1603360669548

FB_IMG_1603360678059

You might like