ឯកឧត្តមគួច ចំរើនប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុស្វាគមន៍ទទួលអំណោយមនុស្សធម៌

ព្រឹកថ្ងៃសុក្រ៧កើតខែកក្តិកឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី២៣ខែតុលា ឆ្នាំ២០២០ឯកឧត្តមជាមហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តព្រះសីហនុនិងឯកឧត្តមគួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុអញ្ជើញទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន Cambodian Energy Limitedនូវអង្ករចំនួន១០តោន និងក្រុមហ៊ុនCambodian Energy II Co,Ltd អង្ករ១០តោនអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ឧសភា២០២០ក្រោមប្រធានបទ”
ខ្ញុំស្រឡាញ់សន្តិភាពនិងកាកបាទក្រហមកម្ពុជា” ។ អំណោយសប្បុរសធម៌នេះដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិនិងគ្រោះមហន្តរាយផ្សេងៗ ។

ក្នុងឱកាសនោះឯកឧត្តមគួច ចំរើនបានថ្លែងអំណរគុណចំពោះក្រុមហ៊ុនទាំងពីរដែលបានឧបត្ថម្ភអង្ករដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុយើងនឹងយកទៅចែកជូនប្រជាពលរដ្ឋ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តមនុស្សធម៌ដែលបានមើលឃើញនូវស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋខេត្តព្រះសីហនុក្នុងការលំបាក ហើយការឧបត្ថម្ភនាពេលនេះគឺសមស្របជាមួយនឹងស្ថានភាពជាក់ស្ដែង ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានបន្តថានៅថ្ងៃស្អែករូបខ្ញុំនឹងឯកឧត្តមអនុប្រធានកិត្តិយសសាខាបន្តចែកអំណោយជូនប្រជាពលរដ្ឋជាងមួយពាន់គ្រួសារបន្ថែមទៀតនៅស្រុកកំពង់សីលាប្រសិនបើលោកមានពេលទំនេរអាចចូលរួមចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋនៅស្រុកកំពង់សីលាជាមួយគ្នា។សម្រាប់កម្ពុជាជំនន់ទឹកភ្លៀងមិនទៀងទាត់ថាខែ៨ឬខែ១០នោះទេ។

បើខ្ញុំនៅចាំកាលពីឆ្នាំ២០០១នៅទីក្រុងភ្នំពេញជំនន់ទឹកភ្លៀងមានរហូតដល់ខែធ្នូអាស្រ័យទៅ លើស្ថានភាពអាកាសធាតុព្យុះភ្លៀងវាប្រែប្រួលនៅលើពិភពលោក ៕FB_IMG_1603438022641

FB_IMG_1603438028797

IMG_20201023_142847

IMG_20201023_142808

You might like