ពិធីសំណេះសំណាល និងថ្លែងអំណរគុណចំពោះកងកម្លាំងទូទាំងខេត្តកំពង់ស្ពឺ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់

​កំពង់ស្ពឺ៖នារសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្តអគារ(ខ) ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតឆាយ ថនទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងថ្លែងអំណរគុណចំពោះកងកម្លាំងទូទាំងខេត្តកំពង់ស្ពឺក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។

ពិធីផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តមតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺទាំង ៦រូប ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្តឯកឧត្តមលោកជំទាវ អភិបាលរងខេត្តលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនិងកងកម្លាំងក្នុងខេត្តកំពង់ស្ពឺ។

ក្នុងឱកាសពិធីសំណេះសំណាលនិងថ្លែងអំណរគុណនេះដែរឯកឧត្តមវ៉ី សំណាងអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺបានអោយដឹងថា ក្រុង ស្រុកដែលបានរងផលប៉ះពាល់មានចំនួន ៨លើ៨ក្រុង.ស្រុក.ឃុំ.សង្កាត់ដែលបាន
រងផលប៉ះពាល់មានចំនួន៥៨លើ៨៧ឃុំសង្កាត់ និងភូមិដែលបានរងផលប៉ះពាល់មានចំនួន ២០៥លើ១.៣៧៩ភូមិគ្រួសារដែលបានរងគ្រោះផ្ទាល់ដោយទឹកជំនន់មានចំនួន២.៤២០គ្រួសារ ក្នុងនោះ៖
_គ្រួសារដែលរងគ្រោះធ្ងន់មានចំនួន២១២ គ្រួសារ(គ្រួសារដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព)គ្រួសារដែលរងគ្រោះមធ្យមមានចំនួន៥៦១.គ្រួសារចំពោះគ្រួសារដែលរងគ្រោះស្រាលមានចំនួន១.៦៤៧ គ្រួសារនេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តគិតត្រឹមថ្ងៃទី២១ខែតុលា ឆ្នាំ២០២០នេះ ។

​ក្នុងពិធីសំណេះសំណាលនេះដែរឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតឆាយ ថនទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងផែនការនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានធ្វើការថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងទាំងអស់ក្នុងខេត្តកំពង់ស្ពឺដែលបានលះបង់អស់តែកម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះប្រជាពល
រដ្ឋរងគ្រោះដោយសារទឹកជំនន់នេះ និងបាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើរ​ សួរសុខទុក្ខ​ពី​សំណាក់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​សម្តេច​តែង​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ និង​ថ្លែងអំណរគុណ​ កោតសរសើរ​ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ របស់​បងប្អូន​យើង​ទាំងអស់​គ្នា​ ដែល​ខិតខំ​យ៉ាង​សស្រាក់សស្រាំ​ ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ ក្នុងគ្រោះមហន្តរាយនេះ។

នាឱកាសនោះដែរអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺក៏បានឧបត្ថម្ភថវិកាចំនួន១០.០០០.០០០៛ (ដប់លានរៀលគត់)អង្ករ ចំនួន២៣តោនមី ចំនួន២០០កេសនិងអាវពោងសុវត្ថិភាពចំនួន ៥០០អាវជូនរដ្ឋបាលខេត្តកំពង់ស្ពឺសម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងតាមបណ្តា ក្រុង-ស្រុកក្នុងខេត្តកំពង់ស្ពឺផងដែរ ៕FB_IMG_1603457560220

FB_IMG_1603457712609

FB_IMG_1603457717461

FB_IMG_1603457574372

FB_IMG_1603457587801

FB_IMG_1603457594505

FB_IMG_1603457599559

FB_IMG_1603457625645

FB_IMG_1603457631423

FB_IMG_1603457657009

FB_IMG_1603457548997

FB_IMG_1603457554164

You might like