សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ (គោលដៅទី១ ចំនួន៥ពាន់គ្រួសារ)

នៅព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២០នេះ
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន
បន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយ
ជាស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៥ពាន់គ្រួសារ នៅក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។

សម្តេចតេជោហ៊ុន សែនពិតជារីករាយដែលបានអញ្ជើញមកសួរសុខទុក្ខនិងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនាពេលនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានពាំនាំនូវព្រះរាជសារផ្តាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏សូមចូលរួមនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រោះដោយទឹកជំនន់នេះជាង៤ម៉ឺនគ្រួសារដែលរងគ្រោះនិងចូលរួមរំលែកទុក្ខចំពោះគ្រួសារដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរដែលមានចំនួន២២នាក់បានបាត់បង់ជីវិតក្នុង៣៩នាក់ទូទាំងប្រទេស។

ក្នុងនោះសម្តេចតេជោបានផ្តល់ជូនគ្រួសារដែលបាត់សជិកសម្រាប់រៀបចំបុណ្យសពចំនួន១២លានរៀលនិងមានសប្បុរសជនបានបរិច្ចាគបន្ថែមចំនួន៤លានទៀត​ដូច្នេះ១គ្រួសារទទួលបាន១៦លានរៀល។

នេះគឺជារឿងដែលគួរអោយសោកស្តាយក៏ប៉ុន្តែអ្វីដែលសំខាន់យើងត្រូវតែជួយគ្នាក្នុងគ្រាមានអាសន្ននេះ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាទោះជាយ៉ាងណាក៏ដោយពេលនេះពេលយើងកំពុងមានទុក្ខនោះគឺមានកម្លាំងមហាជនជាច្រើនបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋយើងដែលរហូតមកដល់ពេលនេះយើងទទួលបានការបរិច្ចាគថវិកាពីបណ្តាសប្បុរសជនប្រមាណជាង៨លានដុល្លារ។

សម្តេចតេជោបានបន្តទៀតថាក្នុងកាលៈទេសៈនេះ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងរួមគ្នាទប់ទល់ការលំបាកដោយគ្រោះទឹកជំនន់ផង។
ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩នេះសម្តេចតេជោនៅតែបន្តអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូងការពារខ្លួនជាប់ជាប្រចាំជាពិសេសការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានគិតរួចជាស្រេចហើយថាក្រោយទឹកជំនន់រាជរដ្ឋាភិបាលបានត្រៀមពូជស្រូវចំនួន២,០០០តោនដែលជាពូជស្រូវមិនប្រកាន់រដូវដោយក្នុងមួយគ្រួសារនឹងទទួលបាន ១០០គីឡូក្រាមហើយផ្តល់ជូនសម្រាប់តែអ្នកដែលខូចខាតតែប៉ុណ្ណោះ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋមិនធ្វើស្រូវ តែពួកគាត់ដាំដំណាំនោះ គឺរាជរដ្ឋាភិបាលនឹងផ្តល់នូវពូជចំនួន០៦មុខដំណាំ ដើម្បីទុកបង្ករបង្កើនផលក្រោយទឹកស្រកវិញ ថែមទាំងមានគ្រឿងចក្រកសិកម្មមកបម្រើជូនប្រជាកសិករផងដែរ។

សម្តេចតេជោក៏បានអោយក្រសួងពាក់ព័ន្ធទាំងអស់ត្រូវមានការវាយតម្លៃនៃការខូចខាតរបស់ប្រជាពលរដ្ឋក្នុងពេលទឹកជំនន់ជាពិសេសក្រសួងកសិកម្មដោយយើងដោះស្រាយជូនតែអ្នកដែលខូចខាតទេ។

សម្តេចតេជោបានមានប្រសាសន៍ថាក្រោយពេលសម្តេចចែករួចនៅថ្ងៃនេះសម្តេចនឹងប្រគល់អោយឯកឧត្តម គន់ គឹមអនុប្រធានទី១គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនឹងបន្តចែកជូនបងប្អូនប្រជាពលរដ្ឋ ជាបន្តទៀតដែលនៅសេសសល់។
ទាក់ទងវិស័យអប់រំវិញ សម្តេចបានជំរុញអោយក្រសួងអប់រំពិនិត្យមើលសាលារៀនណាដែលលិចលង់ គឺអោយត្រូវអាជ្ញាធរខ្លួនឯងតាមមូលដ្ឋាននីមួយៗ តាមដានមើលពីការខូចខាតរបស់សាលារៀន មុននឹងអោយសិស្សចូលរៀន ក្រែងលោមានហានិភ័យពេលសិស្សកំពុងសិក្សានោះ។

សម្តេចតេជោហ៊ុន សែនក៏សូមថ្លែងអំណរគុណចំពោះបណ្តាសប្បុរសជនដែលជួយផ្តល់ជាថវិកាក្តីជាសម្ភារៈស្បៀងអាហារក្តីតាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។​ សម្តេចតេជោក៏បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះដែលនេះដែលបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។

សម្តេចតេជោបានមានប្រសាសន៍ថាអ្វីដែលសំខាន់គឺការជម្លៀសប្រជាជនចេញពីកន្លែងរងគ្រោះអោយបានដើម្បីជៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិត។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសុខភាពជាអោយបានល្អជាពិសេសការការពារការចម្លងការរីករាលដាលជំងឺកូវី១៩ ក៏ដូចជាជំងឺអសន្នរោគផ្សេងៗដែលអាចកើតមានឡើងនៅពេលទឹកជំនន់និងក្រោយពេលទឹកស្រក ធ្វើយ៉ាងណាត្រូវហូបស្អាតផឹកស្អាតនិងការរស់នៅប្រកបដោយអនាម័យល្អ។ ចំពោះអំណោយដែលផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាំពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី១យួ, ទឹកស៊ីអ៊ីវ១យួ, ទឹកបរិសុទ្ធ១កេះធំ, ឃីត១ (មុង១ ភួយ១ ខ្នើយ១ ក្រមា១ កន្ទេល១) និងថវិកា ៥ម៉ឺនរៀល៕FB_IMG_1603511633309

FB_IMG_1603511637622

FB_IMG_1603511512240

FB_IMG_1603511504211

FB_IMG_1603511462134

FB_IMG_1603511458106

FB_IMG_1603511469798

FB_IMG_1603511436186

FB_IMG_1603511427629

FB_IMG_1603511618967

FB_IMG_1603511549890

You might like