ថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ខាងមុខនេះ
លោកវរសេនីយ៍ឯករិទ្ធ បូរ៉ីមេបញ្ជាការកងកម្លាំងមួកខៀវកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង បានជួបសវនាការជាមួយប្រេសិតពិសេសរបស់អគ្គលេខាធិការអ.ស.បប្រចាំនៅស៊ូដង់ខាងត្បូង ឯកឧត្តម David Shearerដើម្បីជំរាបលា និងជំរាបជូនគាត់អំពីលទ្ធផលការងារសម្រេចបានរយះពេលជិត១៥ខែរបស់កងអនុសេនាធំរាជអាវុធហត្ថលេខ៨៦១ជាពិសេសក្នុងពេលរីករាលដាលនៃមេរោគឆ្លង Covid-19ដោយកម្លាំងមួកខៀវកម្ពុជាបានជួយទប់ស្កាត់ការឆ្លង ដោយបានណែនាំឱ្យមន្ត្រី UNMISSទាំងអស់រក្សាចំងាយសុវត្ថិភាពនិងមិនឱ្យមានការប្រមូលផ្តុំគ្នាច្រើន។
ឯកឧត្តមDavidបានវាយតម្លៃខ្ពស់ដោយកោតសរសើរនិងអរគុណដល់កងកម្លាំងមួកខៀវកម្ពុជាដែលបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ ឯកឧត្តមក៏បានជូនពរអោយកម្លាំងមួយខៀវដែលនឹងបញ្ចប់បេសកកម្មនាពេលខាងមុខដ៏ខ្លីនេះ ធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាពនិងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីមេរោគឆ្លងCovid-19ក្នុងពេលធ្វើដំណើរ៕


