អំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់..!!

(រាជធានីភ្នំពេញ)
ព្រឹកថ្ងៃអាទិត្យ៩កើតខែកក្តិកឆ្នាំជូតទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី២៥ខែតុលាឆ្នាំ២០២០
ឯកឧត្តមដួង តារាជាទីព្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួមឯកឧត្តមរ័ត្ន ស៊្រាងអគ្គមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញលោកស្រី គុណ ញឹបអភិបាលនៃអភិបាលគណៈអភិបាលខណ្ឌដង្កោរួមជាមួយលោកឧកញ៉ាលី សាម៉េតបានយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនមកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលជួបការខ្វះខាតនិងរងគ្រោះដោយសារទឹកជំនន់ចំនួន៦ភូមិក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ដែលមានសរុបចំនួន៧៣២
គ្រួសារពិធីនេះបានរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនខណ្ឌដង្កោរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា÷
អំណោយដែលយកមកចែកជូនប្រជាពលរដ្ឋចំនួន៧៣២គ្រួសារដោយក្នុង១គ្រួសារទទួលបាន អង្ករ២៥kgទឹកសុទ្ធ១កេះមី១កេះត្រីខ១យួរ និងថវិការចំនួន៥មុឺនរៀលផងដែរ។

ក្នុងឱកាសនោះឯកឧត្តមដួង តារាក៏បានពាំនាំនូវសារសួរសុខទុក្ខរបស់សម្តេចទាំងទ្វេរជូនបងប្អូនប្រជាពលរដ្ឋអោយបានជ្រាបថាសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគឺជាសុខទុក្ខរបស់សម្តេចអគ្គមហាសេនាតេជោហ៊ុនសែនទាំងទ្វេរផងដែរនិងបានធ្វើការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ចំពោះកុមារនិងសមាជិកក្នុងក្រុមគ្រួសារត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពង់ខ្ពស់បំផុតនិងតាមការណែនាំរបស់អាជ្ញាធរភូមិ ឃុំ ដើម្បីបញ្ជៀសឧបទ្ទវហេតុណាមួយនិងគ្រោះថ្នាក់ផ្សេងៗដល់ក្រុមសារ៕IMG_20201025_152504

IMG_20201025_152445

FB_IMG_1603614253209

FB_IMG_1603614245500

FB_IMG_1603614217497

You might like