រាត្រីថ្ងៃអាទិត្យ៩កើតខែកត្តិកឆ្នាំជូតទោស័ក
ពស២៥៦៤ត្រូវនឹងថ្ងៃទី២៥ខែតុលាឆ្នាំ២០២០
ឯកឧត្ដម នាយឧត្តមសេនីយ៍សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បានផ្តល់កិច្ចសំណេះសំណាលនិងពាំនាំនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្តេចពិជ័យសេនា
ទៀ បាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង
ការពារជាតិនិងឯ.ឧ.ឧបនាយករដ្ឋមន្ត្រី
ប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហ
ប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិក្នុងឱកាសចេញដំណើររបស់កងរាជអាវុធហត្ថមួកខៀវលេខ១៨៦ទៅកាន់
សាធារណរដ្ឋស៊ូដង់ខាងត្បូងចំនួន៧៣រូបដែលមានកម្លាំងនារី២៨រូបបានត្រៀមចេញយុទ្ធដំណើរទ័ពទៅបំពេញបេសកម្មរក្សាសន្តិភាពនៅតំបន់បេសកម្មអង្គការសហប្រជាជាតិនៅរដ្ឋស៊ូដង់
ខាងត្បូងដើម្បីប្ដូរវេនកម្លាំងចាស់។
កងកម្លាំងមួកខៀវកម្ពុជាបំពេញបេសកម្មក្រោមឆត្តអង្គការសហប្រជាជាតិក្នុងកិច្ចការមនុស្សធម៌ក្រោមដំបូលសន្តិភាពជូនពិភពលោក។
🇰🇭រួមគ្នាដើម្បីបុព្វហេតុជាតិនិងមាតុភូមិ🇰🇭
កងទ័ពមួកខៀវកម្ពុជាកងកម្លាំងរក្សាសន្តិភាពជូនពិភពលោក៕






