ព្រឹកថ្ងៃចន្ទ១០កើតខែឆ្នាំជូតទោស័កព.ស.
២៥៦៤ត្រូវនឹងថ្ងៃទី២៦ខែតុលាឆ្នាំ២០២០
ឧត្តមសេនីយ៍ត្រីសាត គឹមសានទើបទទួលបានដំណឹងថាលោកប៉ែន ឬទ្ធីអតីតស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដែលលោក បានចូលនិវត្តន៍ក្នុងរយៈពេលកន្លងទៅមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនក្នុងក្រុងបាត់ដំបងលោកឧត្តមសេនីយ៍ត្រីសាត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដឹកនាំមន្ត្រីកងកម្លាំងក្នុងស្នងការដ្ឋានទៅសាកសួរសុខទុក្ខផ្ទាល់ដល់បន្ទប់នៃមន្ទីរពេទ្យ ។
ក្នុងឱកាសសាកសួរសុខទុក្ខនេះលោកឧត្តមសេនីយ៍ស្នងការបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍
សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិប្រធានសមាគមន៍មិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ប៉ែន វិបុលអគ្គស្នងការរងនគរបាលជាតិប្រធាននាយកដ្ឋានបុគ្គលិកនិងជាអគ្គលេខាធិការសមាគមន៍មិត្តនគរបាលជាតិកម្ពុជាព្រមទាំងកងកម្លាំងនគរបាលចំណុះស្នងការដ្ឋានទាំងអស់នូវការសាកសួរសុខទុក្ខដល់លោកប៉ែន ឬទ្ធីនិងក្រុមគ្រួសារក្នុងខណៈដែលលោកកំពុងមានជម្ងឺនិងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
លោកឧត្តមសេនីយ៍ស្នងការបានរំលឹកថា បើទោះបីពេលនេះលោកបែន ឬទ្ធីជានិវត្តន៍ជនតែលោកនៅមានសមាជិកភាពជាសមាជិក សមាគមមិត្តនគរបាលជាតិកម្ពុជាដែលចាំបាច់យើងត្រូវមានកាតព្វកិច្ចចូលរួមជួយជ្រោមជ្រែងចែករំលែកនូវសុខទុក្ខក៏ដូចជាការលំបាកដល់លោកបន្ថែមលើសមាគអតីតយុទ្ធជនដែលមានស្រាប់ហើយការចូលរួមគឹតគូរអំពីសុខទុក្ខ និងការលំបាករបស់គាត់និងក្រុមគ្រួសារគឺជាកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នាដោយមិនអាចបោះបង់ឬខ្វះការគឺតគូរបានឡើយ ។
ជាមួយនឹងពេលវេលានៃការសាកសួរសុខទុក្ខនេះ បានកត់សម្គាល់ឃើញថាស្ថានភាពជម្ងឺរបស់លោកប៉ែន ឬទ្ធីហាក់បានធូស្រាលប្រសេីរឡេីងវិញបន្តិចហើយ។
ជាមួយនេះនេះលោកឧត្តមសេនីយ៍ស្នងការបាន
ពាំនាំនូវថវិកាមួយចំនួនរបស់អង្គភាពស្នងការដ្ឋាន របស់លោកស្នងការផ្ទាល់និងបានពីការចូលរួមរបស់កងកម្លាំងនគរបាលព្រមទាំងភេសជ្ជៈគ្រឿងបរិភោគមួយចំនួនប្រគល់ជូនលោកប៉ែន ឬទ្ធី និងក្រុមគ្រួសារដើម្បីបានដោះស្រាយការលំបាកនេះផងដែរ៕



