កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ ឯកឧត្តមវ៉ី សំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនិងលោកជំទាវអមដំណើរដោយ
ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តលោកនាយករដ្ឋបាលខេត្តលោកអភិបាលស្រុកព្រម
ទាំងសមាជិក.សមាជិកាបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតី
តេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកតិ្តព្រឹទ្ធ
បណ្ឌិតប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជាជូនដល់គ្រួសារដែលទទួលបានដីសម្បទានសង្គមកិច្ចចំនួន៥៦៤គ្រួសារស្ថិតនៅឃុំរស្មីសាមគ្គីស្រុកឱរ៉ាល់និងឃុំតាំងសំរោងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
មានប្រសាសន៍នាឱកាសនោះ÷
ឯកឧត្តមវ៉ី សំណាងអភិបាលខេត្តក៏បានពាំនាំ
នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលជានិច្ចកាលសម្ដេចតែងតែ
យកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈពណ៌សម្បុរជំនឿសាសនាឬនិន្នាការនយោបាយណាមួយឡើយ។
ទន្ទឹមនឹងនេះដែរឯកឧត្តមអភិបាលខេត្តក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តីតែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់និងត្រៀមទប់ស្កាត់គ្រប់ពេលវេលាដោយធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង។
ឯកឧត្តមក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែអនុវត្តឱ្យបានជាប្រចាំនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុលឬជែលនិងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រម៉ា.ឬម៉ាសនៅពេលក្អកឬកណ្តាស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាជាដើម។
ម្យ៉ាងវិញទៀតចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីការពារអាយុជីវិតខ្លួនឯងនឹងក្រុមគ្រួសាររបស់ខ្លួនសំខាន់កាត់បន្ថយឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍និងធ្វើការអប់រំកូនចៅជៀសឆ្ងាយ
ពីគ្រឿងញៀននិងខិតខំប្រកបមុខរបរបង្កបង្កើន
ផលធ្វើស្រែចម្ការដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀតផង។
អំណោយដែលសម្ដេចតេជោនិងសម្ដេច
កតិ្តព្រឹទ្ធបណ្ឌិតផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបានអង្ករ៥០គីឡូក្រាម,មីជាតិ១កេស,ត្រីខ១យួរ,ភួយ១,ទឹកស៉ីអ៉ីវ១យួរ,និងទឹកត្រី១យួរ៕









