នៅព្រឹកថ្ងៃពុធ១២កើតខែកត្តិកឆ្នាំជូតទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៨ខែតុលា ឆ្នាំ២០២០នេះឯកឧត្តមគួច ចំរើនប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុបានទទួលអំណោយសប្បុរសធម៌ ពីសប្បុរសជនរួមមាន៖
១.លោកឧកញ៉ាសុខ សុងអនុប្រធានកិត្តិយសសាខានិងលោកជំទាវឧបត្ថម្ភថវិកា២.០០០ ដុល្លា(ពីពាន់ដុល្លាអាមេរិក)
២.លោកជំទាវស៊ុន ម៉ិនិងលោកវ៉ាន់ វណ្ណា ឧបត្ថមថវិកា១០.០០០ដុល្លា(មួយម៉ឺនដុល្លាអាមេរិក)
៣.ក្រុមហ៊ុនHoward Johnson Plaza Wyndham Blue Bay Sihanouk Ville ឧបត្ថមអង្ករចំនួន១០តោន(ដប់តោន)
៤.ក្រុមហ៊ុន WU XIANG PLAZAឧបត្ថមអង្ករ ចំនួន ២តោន(ពីរតោន)និងទឹកបរិសុទ្ធ ១០០កេះ (មួយរយកេះ)
៥.ក្រុមហ៊ុន មិត្តហ្វូន សាខាខេត្តពញរះសីហនុ ឧបត្ថមអង្ករ ចំនួន ១០តោន(ដប់តោន)
៦.ក្រុមហ៊ុន ជឺរីតា អ៊ិនវេសម៉ិន ឯ.ក ឧបត្ថមអង្ករ ចំនួន ៥តោន(ប្រាំតោន) មី ៥០កេះធំ (ហាសិបកេះធំ)ត្រីខ២០កេះធំ(ម្ភៃកេះធំ)
៧.លោកស្រី ទិត្យ សុវត្ធិទ្ធី អង្ករចំនួន ១តោន(មួយតោន) ទឹកស៊ុទ្ធ២០កេះ(ម្ភៃកេះ) មីថៃ ៥កេះធំ(ប្រាំកេះធំ)ប្រេងឆា២កេះធំ(ពីរកេះធំ)ទឹកត្រី៥យួរ(ប្រាំយួរ)ទឹកស៊ីអ៊ីវ ៥យួរ(ប្រាំយួរ) និងរបាំងមុខការពារជំងឺឆ្លង ៤៥សន្លឹក(សែសិបប្រាំ)
៨.សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុឧបត្ថមអង្ករ ចំនួន ៥តោន(ប្រាំតោន)ថ្លែងក្នុងឱកាសនោះ ក្នុងនាមឯកឧត្តមគួច ចំរើនប្រធានគណ:
កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរជនព្រមទាំងលោកឧកញ៉ានិងលោកជុំទាវសូមអោយមានសុខភាពល្អកម្លាំងមាំមួនទាំងបួនប្រការគឺអាយុ វណ្ណៈសុខ:និងពល:កុំបីឃ្លៀងឃ្លាតឡើយ៕




