នៅព្រឹកថ្ងៃសុក្រ១៤កេីតខែកត្ដិកឆ្នាំជូតទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៣០ខែតុលាឆ្នាំ ២០២០
ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយឯកឧត្ដមរដ្ឋលេខាធិការប្រចាំការឯកឧត្ដមរដ្ឋលេខាធិការឯកឧត្ដមអនុរដ្ឋលេខាធិការ។
ឯកឧត្ដមអ៊ូច ភាអភិបាលនៃគណៈអភិបាល
ខេត្តតាកែវបានអញ្ជើញដឹកនាំក្រុមកាងារបច្ចេកទេសចុះធ្វើការជួសជុលបន្ទាន់ផ្លូវ
ក្រាលក្រួសក្រហមមួយខ្សែប្រវែង១១២០០ម៉ែត្រដែលបានរងការខូចខាតទាំងស្រុងដោយ
ជំនន់ទឹកភ្លៀងឆ្នាំ២០២០និងស្ពានអូសារ៉ាយ
ដែលមានប្រវែង៣០ម៉ែត្របានទទួលការបាក់
ស្រុតដោយសារជំនន់ទឹកភ្លៀង។
ដើម្បីត្រូវការអភិវឌ្ឍន៍ផ្លូវនេះដែលមានទីតាំងតភ្ជាប់ពីវត្តត្នោតជុំត្រង់ចំណុចភូមិត្នោតជុំទៅដល់ភូមិដំណាក់ថ្លុង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែទៀតក្នុងគម្រោងជួសជុលបន្ទាន់មានប្រវែង
១៣៧០០ម៉ែត្រ ស្ថិតនៅក្នុងឃុំពពេល ឃុំជាងទងនិងឃុំត្រពាំងធំខាងជើងស្រុកត្រាំកក់ដែលបានខូចខាតដោយសារជំនន់ទឹកភ្លៀងផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានគូសបញ្ជាក់ថា៖
ស្ថានភាពជំនន់ទឹកភ្លៀងបានចាប់ផ្ដើមស្រកជាបណ្ថើរៗហើយ បានបន្សល់ទុកនូវការខូចខាត ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ស្ពានជាដើម។ក្រសួងអភិវឌ្ឍន៍ជនបទកំពុងអនុវត្តយុទ្ធសាស្រ្ដពីរសំខាន់ៗ។
ទី១-ចំពោះផ្លូវ ស្ពាន ដែលខូចធ្ងន់ធ្ងរ ឬដាច់ពុំអាចចរាចតណ៍បាន ត្រូវធ្វើការកែសម្រួលបន្ទាន់ដើម្បីភ្ជាប់ចរាចរណ៍ឡើងិញ ។
ទី២-ត្រូវធ្វើការសិក្សាលម្អិតដើម្បីធ្វើការជួសជុលឲ្យមានលក្ខណៈរឹងមាំប្រកបដោយគុណភាព៕




