ឯកត្តមនាយឧត្តមសេនីយ៍សៅ សុខាបង្ហាញឱ្យឃើញ ថាការយកចិត្តទុកដាក់ដល់សុខទុក្ខជីវភាពរស់នៅរបស់បងប្អូននិវត្តន៍ជន ពិការ

ថ្ងៃអាទិត្យ១រោចខែកក្តិកឆ្នាំជូតទោស័កពស
២៥៦៤ត្រូវនឹងថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២០
ពិធីសំណេះសំណាលនិងសួរសុខទុក្ខអតីតនាយ
ទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ដែលបានចូលនិវត្តន៍ ពិការបាត់បង់សមត្ថភាព និងគ្រួសារអាវុធហត្ថពលីមរណៈសរុបចំនួន ៤៦នាក់ក្នុង១នាក់ឧបត្ថម្ភថវិកា៥០ម៉ឺនរៀល។

នាយ នាយរងនិងពលអាវុធហត្ថខេត្តចំនួន ១៦៦នាក់ក្នុង១នាក់ឧបត្ថម្ភថវិកា១០ម៉ឺនរៀល។ ក្រៅពីនោះបានឧបត្ថម្ភថវិកាជូនដល់អតីតយុទ្ធជនចំនួន២៨គ្រួសារក្នុងខេត្តបន្ទាយមានជ័យសរុបចំនួន២៨០លានរៀល ជូនដល់បញ្ជាការដ្ឋានយោធភូមិភាគទី៣ ទី៤ ទី៥កងពលធំលេខ២ លេខ៣ កងពលតូចអន្តរាគមន៍លេខ៤១ លេខ៤២ លេខ៥១ តំបន់ប្រតិបត្តិការសិករងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្នុង១អង្គភាពចំនួន៤០លានរៀលព្រមទាំងឧបត្ថម្ភថវិកា
១៣២សែនរៀលជូនដល់ពេទ្យចំនួន១៣២នាក់ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩។

ក្នុងពិធីនេះលោកនាយឧត្តមសេនីយ៍សៅ សុខា បានកៀរគរថវិកាពីសប្បុរសជនចំណាយក្នុងការឧបត្ថម្ភសរុបចំនួនប្រមាណ៧៧៣លានរៀល។

កាយវិការនិងការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខាបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ដល់សុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូននិវត្តន៍ជនពិការគ្រួសារអាវុធហត្ថពលីមរណៈ និងអង្គភាពទ័ពផងដែរ។

មានប្រសាសន៍ក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានពាំនាំបណ្ដាំសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ បានកោតសរសើរចំពោះការដឹកនាំ ការសាមគ្គី ការមានវិន័យ ជាគំរូ និងការអនុវត្តតួនាទី ភារកិច្ច របស់កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ទទួលបានលទ្ធផលល្អក្នុងការបំពេញភារៈកិច្ច៕FB_IMG_1604202637246

FB_IMG_1604202665205

FB_IMG_1604202718470

FB_IMG_1604202676009

FB_IMG_1604202687363

FB_IMG_1604202655969

FB_IMG_1604202699466

FB_IMG_1604202631535

You might like