ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្ដាលបានអញ្ជើញ ចុះចែកពានរង្វាន់ដល់កីឡាករប្រណាំងទូក ដែលជាប់ចំណាត់ថ្នាក់ពីលេខ១ដល់លេខ៣..

ខេត្តកណ្តាល:ព្រឹកថ្ងៃច័ន្ទ២រោចខែកក្តិកឆ្នាំជូត ទោស័កព.ស២៥៦៤ត្រូវនិងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ព្រះអង្គម្ចាស់នរោត្តម
ថា នុរាឯកអគ្គរាជទូតអមព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រនិងជាទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកឧកញ៉ាស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន ជេតគ្រុបនិងជាស្ថាបនិករមណីយដ្ឋានស្កាយលែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាប្រណាំងទូកខ្នាតតូចដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតំបន់អភិវឌ្ឍន៍ sky land ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

នៅក្នុងឱកាសនោះព័ត៌មានពិធីចែកពានរង្វាន់ ដល់កីឡាករប្រណាំងទូកដែលជាប់ចំណាត់ថ្នាក់ពីលេខ០១ដល់លេខ០៣ដោយឯកឧត្តម គង់ សោភ័ណ្ឌ ព្រះអង្គម្ចាស់នរោត្តម ថា នុរា និងលោកជំទាវ លោកឧកញ៉ាស្រី ចាន់ថនជាចុងបញ្ចប់ឯកឧត្តមគង់ សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលក៏បានសម្ដែង
មតិចូលរួមនៅក្នុងពិធីនៅជាមួយនឹងបងប្អូនកីឡាករប្រណាំងទូកខ្នាតតូចដោយភាពសប្បាយរីករាយ ដោយសារតែមានសន្តិភាពក្រោមការដឹកនាំពីប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍគ្រប់ទីកន្លែង។៕FB_IMG_1604315305156

FB_IMG_1604315349724

FB_IMG_1604315368759

FB_IMG_1604315372633

FB_IMG_1604315377549

FB_IMG_1604315330362

FB_IMG_1604315320707

You might like