(រាជធានីភ្នំពេញ)
នៅល្ងាចថ្ងៃចន្ច២រោចខែកក្តិកឆ្នាំជូតទោស័កពស
២៥៦៤ត្រូវនឹងថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២០
ឯកឧត្តមនាយឧត្តមសេនីយ៍សុវណ្ណនីអនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានអញ្ជើញទទួលស្វាគមន៍កងទ័ពមួកខៀវកម្ពុជាដែលជាកងកម្លាំងចុងក្រោយ៤២នាក់រួមមាននារី១នាក់នៃកងកម្លាំងកម្ទេចគ្រឿងផ្ទុះ(EOD)លេខ២៣១ត្រូវបាន
ធ្វើមាតុភូមិនិវត្តន៍ក្រោយពីបញ្ចប់បេសកកម្ពុជាអង្គការសហប្រជាជាតិនៃសាធារណៈរដ្ឋម៉ាលីរួចមកត្រូវបានប្រកបដោយជោគជ័នៅពេលនេះផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែមី សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានថ្លែងទៅកាន់ចំពោះមុខកម្លាំងទាំង៤២នាក់នេះថាក្រោយត្រឡប់មកដល់ព្រលានយន្តហោះភ្លាមមន្ត្រីក្រសួង
សុខាភិបាលត្រូវបានត្រួតពិនិត្យយកសំណាក និងបញ្ជូនមកធ្វើចត្តាឡីស័កតាមវិធាន សុខាភិបារយៈពេល១៤ថ្ងៃនៅវិទ្យាស្ថានហ្វឹកហ្វឺបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្រ្គាមក្នុងស្រុកឧដុង្គខេត្តកំពង់ស្ពឺ៕







