ថ្មីៗនេះប្រភពពីសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា ករណីឈ្មួញឈើកំពង់ធ្វើសកម្មភាពយ៉ាងពេញបន្ទុកសម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលទៅកាន់ខេត្តកំពង់ធំដោយពុំមានការថយចុះណាមួយគួរឱ្យកត់សម្គាល់នោះទេគឺកាន់តែកើតឡើងយ៉ាងជាលំដាប់។ដោយហេតុថាលោក ពឹង ទ្រីដាប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ កំពុងបណ្តោយឲ្យលោក ស៊ុំ ស៊ីវត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ធ្វើអ្វីៗតាមអំពើចិត្តហើយមានការបែងចែកផលប្រយោជន៍តាមលំដាប់លំដោយ។ ជាក់ស្តែងលោក ស៊ុំ ស៊ីវត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង កំពុងបើកដៃឲ្យឈ្មួញឈ្មោះ ចែស្រី និងឈ្មួញដទៃទៀតដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងគឃ្លើនហើយលោកពឹង ទ្រីដានិងលោកនួន សុខុមសម្ងំស្ងាត់ឈឹងតែម្តង។
ពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ ចែស្រី នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងពេញបន្ទុកព្រោះមានការឃុបឃិតបើកដៃពីមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចលើផ្លូវជាតិលេខ៦២ ពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ។ ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ចែស្រី បានឲ្យដឹងថា ឈ្មួញម្នាក់នេះ មានជំនាញខាងរត់ការបើកផ្លូវដើម្បីខ្លួនអាចដឹកជញ្ជូនឈើពីស្រុកជ័យសែន និងស្រុកត្បែងមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ ចែស្រី ចេះបែងចែកផលប្រយោជន៍ជាប្រចាំទើបអាចចៀសផុតពីការបង្ក្រាបជារឿងរហូត។
តាមការបង្ហើបពីឈ្មួញមួយចំនួនបានឲ្យដឹងថា ឈ្មួញឈ្មោះ ចែស្រី មានខ្នងបង្អែករឹងមាំទើបអាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាហ៊ានប៉ះពាល់។ ក្នុងនោះលោក ស៊ុំ ស៊ីវត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ត្រូវបានគេដឹងថា ជាអ្នកសម្រួលឲ្យឈ្មួញឈ្មោះ ចែស្រី ដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូនដើម្បីជាថ្នូរនឹងប្រយោជន៍។ ប្រភពស្និទ្ធនឹងលោក ស៊ុំ ស៊ីវត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង បានឲ្យដឹងថា លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ កំពុងបណ្តោយឲ្យលោកស៊ុំ ស៊ីវត្ថា ដឹកយ៉ាងណាមិនដែលឃើញការបង្ក្រាប់ចង់ធ្វើអ្វីៗក៏តាមអំពើចិត្តរបស់ឈ្មួញ។មានត
