នាព្រឹកថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ២០២០កិច្ចប្រជុំរៀបចំឡើងនៅសាលប្រជុំសាលាខេត្តអគារ (ខ)
ឯកឧត្តមយឹម សុខុមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ ដែលមានការចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ការទាំង០៥ និងលោកប្រធានអង្គភាពទាំង២ ចំណុះសាលាខេត្ត ដើម្បីពិនិត្យនិងពិភាក្សាទៅលើរបៀបវារៈដូចខាងក្រោម៖
១).ពិនិត្និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៧របស់ក្រុមប្រឹក្សាខេត្ត។
២.)ពិនិត្យ និងអនុម័តកំណាត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៦។
៣.) ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែតុលា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។
៤.)ពិនិត្យនិងអនុម័តសន្ទស្សបែងចែកប្រាក់រង្វាន់ចាប់ពីខែមករា ដល់ខែតុលាឆ្នាំ ២០២០
៥).បញ្ហាផ្សេងៗ
៦).កំណត់របៀបវារៈ
ទីកន្លែងនិងពេលវេលាសម្រាប់កិច្ចប្រជុំបន្ទាប់។









