នាយឧត្តមសេនីយ៍ប៉ុល សារឿនទទួលបន្ទុក កងទ័ពមួកខៀវកម្ពុជា កំពុងធ្វើចត្តាឡីស័កក្រោយបញ្ចប់បេសកកម្មក្រៅប្រទេសបានចូលរួមលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ.

ធ្វើឡើងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ
នាយឧត្តមសេនីយ៍ប៉ុល សារឿនទេសរដ្ឋមន្ត្រី ទទួលបន្ទុកការងារបញ្ជូនកងកម្លាំងកម្ពុជាចូល
រួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការ
សហប្រជាជាតិ កងទ័ពមួកខៀវកម្ពុជាដែល
បានបញ្ជូនទៅបំពេញបេសកកម្មនៅក្រៅ
ប្រទេសក្រោមឆត្រអង្គការសហប្រជាជាតិរហូតបញ្ចប់បេសកកម្មរបស់ខ្លួននិងវិលមកមាតុភូមិកម្ពុជា ដែលធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល គឺបានចូលរួមលើកស្ទួយកិត្តិយសប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

នៅក្នុងឱកាសដែលលោក រួមទាំងនាយឧត្តមសេនីយ៍ សែម សុវណ្ណនីអនុប្រធាន
គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានអញ្ជើញចុះជួបសំណេះ
សំណាលជាមួយនាយទាហាន-ពលទាហាននៃកងកម្លាំងមួកខៀវកម្ពុជាដែលទើបត្រលប់មកពីបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង និងប្រទេសម៉ាលី ហើយដែលកំពុងធ្វើចត្តាឡីស័ក នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាមក្នុងស្រុកឧដុង្គខេត្តកំពង់ស្ពឺ។

នៅក្នុងមតិសំណេះសំណាល លោកទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានកោតសរសើរកងកម្លាំងមួកខៀវកម្ពុជា ដែលក្លាហាន អង់អាច ម៉ឺងម៉ាត់ និងមានវិជ្ជាជីវៈច្បាស់លាស់ បំពេញបេសកកម្មបានទទួលជោគជ័យ និងទទួលបានការកោតសរសើរថាមានវិន័យ និងសីលធម៌ខ្ពស់ ដែលទាំងអស់នេះ បានជួយលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាបន្ថែមទៀត។

លោកទេសរដ្ឋមន្រ្តី បានផ្តាំផ្ញើការសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តីចំពោះកងកម្លាំងទាំងអស់ផងដែរ។

លោកទេសរដ្ឋមន្ត្រីប៉ុល សារឿនបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំវិទ្យាស្ថានមន្រ្តីសុខាភិបាល និងមន្រ្តីជំនាញរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលយកចិត្តទុកដាក់ធានាសុវត្ថិភាពនិងផ្តល់ការទំនុកបម្រុងគ្រប់គ្រាន់ក្នុងអំឡុងពេលអនុវត្តន៍វិធានចត្តាឡីស័កនេះ។លោកក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ឱ្យថែរក្សាសុខភាពឱ្យបានល្អជាពិសេសបន្តអនុវត្តគោលកាណ៍រក្សា អនាម័យ និងការធ្វើចត្តាឡីស័ក របស់ក្រសួងសុខាភិបាល និងជឿជាក់លើវិធានការណ៍មុតមាំ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រី ប៉ុល សារឿន និងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានជូនពរដល់កងទ័ពមួកខៀវកម្ពុជាទាំងអស់ ដែលដែលកំពុងធ្វើចត្តាឡីស័ក សូមឱ្យជួបប្រទះតែសេចក្តីសប្បាយជារៀងរហូតផងដែរ។

ស្ថិតនៅក្នុងឱកាសនោះដែរ កងទ័ពមួកខៀវកម្ពុជា ដែលកំពុងតែធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលបានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា,សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីប្រាក់ សុខុន,ទេស
រដ្ឋមន្ត្រី ប៉ុល សារឿន,នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពួកគេទាំងអស់គ្នា ទាំងពេលកំពុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាតិ នៅបណ្តាប្រទេសដែលកំពុងតែហួងហែងដោយ
សារតែសង្គ្រាមនិងរហូតមកមាតុភូមិកម្ពុជាវិញ ព្រមទាំងក្នុងកំលុងពេលធ្វើចត្តាឡីស័កនេះជាដើម។

សូមជម្រាបថា កងទ័ពមួកខៀវកម្ពុជា ចំនួន១១៥នាក់ រួមមាន៖ កងអនុសេនាធំរាជអាវុធហត្ថលេខ៨៦១ ចំនួន៧៣នាក់ ក្នុងនោះមាននារី១២នាក់ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ និងកងកម្លាំងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ២៣១ ចំនួន ៤២នាក់ ក្នុងនោះមានស្ត្រី១នាក់ ដែលជាកងទ័ពចុងក្រោយរបស់កម្ពុជា ប្រទេសម៉ាលី បានមកកម្ពុជានារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ថ្មីៗនេះ។

សូមបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០០៦មកប្រទេស កម្ពុជាបានបញ្ជូនកម្លាំង ៧,១២៣នាក់ ក្នុងនោះមានស្រ្តីចំនួនជិត ៤០០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។

បច្ចុប្បន្ននេះ
កម្ពុជាមានកងកម្លាំងចំនួន៧៨៧នាក់កំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិនៅលើប្រទេសចំនួន៦ក្នុងនោះមានប្រទេសស៊ូដង់,ស៊ូដង់ខាងត្បូ,លីបង់
,ម៉ាលី,អាហ្វ្រិកកណ្តាលនិងយ៉េមែន ។

កម្លាំងកងទ័ពមួកខៀវកម្ពុជាទាំងអស់នេះដែលធ្វើឱ្យប្រទេសកម្ពុជាមានមុខម៉ាត់ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕FB_IMG_1604638379774

FB_IMG_1604638383567

FB_IMG_1604638344966

FB_IMG_1604638311638

FB_IMG_1604638332248

FB_IMG_1604643352614

FB_IMG_1604643397377

FB_IMG_1604643451112

FB_IMG_1604643388486

You might like