ឯកឧត្តម ឧត្តមសេនីយ៍ឯកស ថេតឧបត្ថមថវិកាជូនលោកប៉ែន ឬទ្ធី ដែលមានជម្ងឺកំពុងសម្រាកព្យាបាលបន្តឯលំនៅដ្ឋានក្នុងក្រុងបាត់ដំបង.

-នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ ២០២០នេះដោយការទទួលអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ​បាល​ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងផែនការងារធនធាន
មនុស្សនៃ​ស្នងការដ្ឋានបាននាំយកថវិកាផ្ទាល់របស់ឯកឧត្តមស ថេត អគ្គស្នងការរងនិងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជ​ធានីភ្នំពេញ ទៅប្រគល់ជូនលោក ប៉ែន ឬទ្ធី អតីតស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបងដែលបច្ចុប្បន្នលោកបានចូលនិវត្តន៍ហើយ និងកំពុងមានជម្ងឺទើបចេញពីមន្ទីរពេទ្យហេីយ​កំពុងសម្រាកព្យាបាលបន្តនៅក្នុងលំនៅដ្ឋានស្ថិតនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

ថ្លែងដោយទឹកចិត្តក្តុកក្តួលលោក ប៉ែន ឬទ្ធី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្ត ដ៏ថ្លៃថ្លារបស់ឯកឧត្តម ស ថេត ដែលជានិច្ចជាកាលឯកឧត្តមតែងតែខ្វល់ខ្វាយយកចិត្តទុកដាក់គឹតគូរអំពីសុខទុក្ខរបស់មន្រ្តីថ្នាក់ក្រោម ពិសេសមន្រ្តីដែលធ្លាប់បានបម្រើការ​ងារជាមួយឯកឧត្តមនារយៈពេលកន្លងមក ទោះ​បីពេលនេះឯកឧត្តម ស្ថិតនៅឆ្ងាយពីទីនេះក្តី ។

លោកបែន ឬទ្ធីនិងក្រុមគ្រួសារសូមគោរពជូនពរឯកឧត្តមស ថេតសូមឯកឧត្តម មានសុខភាព​ល្អបរិបូរណ៍អាយុយឺនយូរ ប្រាជ្ញាភ្លឺថ្លា និងទទួល​បាន​ជោគជ័យគ្រប់ភារកិច្ច៕FB_IMG_1604656376953

FB_IMG_1604656428122

FB_IMG_1604656401785

FB_IMG_1604656454364

FB_IMG_1604656414051

FB_IMG_1604656420099

FB_IMG_1604656394074

You might like