អគុណសន្តិភាព! អគុណនយោបាយ
ឈ្នះ ឈ្នះ!
~ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯកនិងប្រតិបត្តិករនយោបាយដែលបាននាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញ
លេញ..!

#រាជធានីភ្នំពេញ
នាព្រឹកថ្ងៃសុក្រ៦រោចខែកក្តិកឆ្នាំជូតទោស័កពស២៥៦៤ត្រូវនឹងថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ២០២០
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារ:កិច្ច កងរាជអាវុធហត្ថប្រចាំខែតុលានិងទិសដៅ ខែវិច្ឆិកា ឆ្នាំ២០២០។

ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាងមេបញ្ជាការរកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមានចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។

ឆ្លៀតឱកាសនោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងអំណរគុណនូវ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ដែលប្រឹងប្រែងបំពេញតួនាទីភារកិច្ចសម្រេចបានស្នាដៃជាច្រើនក្នុងរយៈកាលកន្លងមក ជាពិសេសការងារ បំពេញបេសកកម្មពុះពារ សស្រាក់សស្រាំ ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះក្នុងរដូវទឹកជំនន់ ប្រកបដោយសាមគ្គីភាព និងស្មារតីទទួលខុសត្រូវខ្ពស់រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

បន្ទាប់មក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានមានប្រសាសន៍ណែនាំ ដល់ នាយ នាយរងអាវុធហត្ថ ត្រូវតែប្រកាន់ភ្ជាប់នូវវិន័យ សណ្តាប់ធ្នាប់ឲ្យបានល្អ និងបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងរួមចំណែកសម្រួលចរាចរណ៍ ឲ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការពារសុវត្ថិភាពជូន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ ផងដែរ។

ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ឯក តែងតែបានក្រើនរំលឹកជារឿយៗស្តីពីការ បង្ការ និងទប់ស្កាត់រលកទីពីរ នៃជម្ងឺឆ្លងកូវីដ-១៩ (Covid-19) ដល់កម្លាំងក្រោមឱវាទទាំងអស់ ឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញអង្គភាព អនាម័យតាមគ្រួសារអាវុធហត្ថនីមួយៗ ដូចជាពាក់ម៉ាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល រក្សាគន្លាតសុវត្ថិភាពបុគ្គល សង្គម និងចាត់វិធានការប្រុងប្រយ័ត្នផ្សេងៗ ដើម្បីឆ្លើយតបតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាពិសេស សេចក្តីអំពាវនាវរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា៕FB_IMG_1604660453012

FB_IMG_1604660462796

FB_IMG_1604660468849

FB_IMG_1604660356635

FB_IMG_1604660413355

FB_IMG_1604660425130

FB_IMG_1604660406481

FB_IMG_1604660391315

You might like