នៅព្រឹកថ្ងៃអាទិត្យទី១៥ខែវិច្ឆកាឆ្នាំ២០២០
លោកវេជ្ជបណ្ឌិតគីមសួរ ភីរុណប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការខេត្តប្រយុទ្ឋនឹងជំងឺកូវិត-១៩បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋានស្រុកព្រៃឈរនាំយកអំណោយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈការពារ វីរុសកូវីដ-១៩របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មការប្រយុទ្ឋនឹងជំងឺកូវីដ-១៩ ខេត្តជូនដល់ប្រជាពលរដ្ឋចំនួន៥ គ្រួសារ ដែលកំពុងចត្តាឡីស័ក១៤ថ្ងៃនៅផ្ទះ ស្ថិតនៅភូមិព្រៃឈរ ស្រុកព្រៃឈរ។
#សំភារៈត្រូវទទួលបានរួមមាន÷
-អង្ករ៥០kg
-មី ២កេះ
-ទឹកស៊ីអុី ៦ដប
-ត្រីខកំប៉ុង ១២កំប៉ុង
-ត្រីងៀត ២kg
-ទឹកក្រូច ១កេះ
-ម៉ាស់ ១ប្រអប់=៥០ម៉ាស់
-ទឹកអាល់កុល ១ដប
ក្នុងឱកាសនោះផងដែរលោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានពាំនាំការផ្តាំផ្ញើរសួរសុខទុកពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងបានអប់រំដល់ពួកគាត់អោយចេះធ្វើការពាក់ម៉ាស់និងពន្យល់ការប្រើប្រាស់ក្នុងពេលលាងដៃអោយបានញឹកញាប់ជាមួយអាល់កុល ឬសាប៊ូជាពិសេសត្រូវចូលរួមដើម្បីទប់ស្កាត់ការរីករាលដាលរលើកទីពីរនៃជំងឺកូវីដ-១៩ កុំឲ្យកើតឡើងក្នុងសហគមន៍យើងទាំងអស់គ្នាផងដែរ៕


