នៅរសៀលថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០នេះ
តាមបទបញ្ជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលបានរៀបចំម៉ាសចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួន ដាក់ក្នុងយន្តហោះពិសេសសម្រាប់យកទៅផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវនៅព្រឹកថ្ងៃច័ន្ទ ទី១៦ ខែវិច្ឆិកាឆ្នាំ២០២០ស្អែកនេះ។
សូមជំរាបថា កាលយប់ថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២០ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតផ្លូវការពិសេសមួយ ជូន ឯកឧត្តម ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយថ្លែងអំណរគុណចំពោះការ
ហៅទូរស័ព្ទសួរសុខទុក្ខរបស់ ឯកឧត្ដមថងលុន ស៊ីសុលីត និងបញ្ជាក់អំពីការជួយឧបត្ថម្ភរបស់កម្ពុជាជូនមិត្តឡាវនូវម៉ាសចំនួន២លាននិងបរិក្ខាពេទ្យមួយចំនួន៕



