កាកបាទក្រហមកម្ពុជា ទទួលបានពីការរួមចំណែក របស់ក្រុមហ៊ុន HSC Beverages Co., Ltd ឧបត្ថម្ភ ថវិកាចំនួន ១ម៉ឺនដុល្លារដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ចាប់ពីថ្ងៃទី១ខែតុលាដល់ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២០
នេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន HSC Beverages Co., Ltd តំណាងដោយលោក សុខ ចេន នាយកក្រុមហ៊ុន ដែលបានជួយឧបត្ថម្ភថវិកាចំនួន ១០.០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។ កាកបាទក្រហមកម្ពុជា នឹងចាត់ចែងថវិកានេះដើម្បីទិញស្បៀង-សម្ភារនាំយកទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ដោយផ្ទាល់ដៃ។

អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជន ដែលបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។

ដើម្បីអភិវឌ្ឍន៍សង្គមមួយមានកាកបាទ
ក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលរងគ្រោះដោយទឹកជំនន់បានសរុបចំនួន ២១.០២៨គ្រួសារ រស់នៅភូមិចំនួន៥៥៧ ឃុំចំនួន១៨២ ស្រុកចំនួន៥៧ និងរាជធានី-ខេត្តចំនួន១៤ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ១០.៩៥៥គ្រួសារ និងដោយសាខាចំនួន១០.០៧៣គ្រួសារ)៕FB_IMG_1605496332715

FB_IMG_1605496325570

FB_IMG_1605496342583

You might like