ខេត្តកណ្តាល៖
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកឆ្នាំ២០២០ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់សមាគមន៏ស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅវត្តរស្មីសោភ័ណរាម ហៅវត្តសន្លុង ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អំណោយដែលបានប្រគល់ជូនដល់សមាគម នាពិធីនេះមាន៖ អង្ករ ២.០០០គីឡូក្រាម មី៣០កេសត្រីខកំប៉ុង៣កេសទឹកត្រី១០យួរទឹកស៊ីអ៊ីវ១០យួរ សាប៊ូ២កេស ទឹកបរិសុទ្ធ២០ដបធំ អាល់កុល៣០លីត្រម៉ាស់៥០០បន្ទះថវិកាឧបត្ថម្ភសមាគមចំនួន៣លានរៀលក្នុងនោះថវិកា
លោកឧកញ៉ាគិត ចាន់ថាជួយឧបត្ថម្ភ១លាន
រៀល និងឧបត្ថម្ភកុមារចំនួន៤៦នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀលព្រមទាំងឧបត្ថម្ភលោកគ្រូអ្នកគ្រូចំនួន១០នាក់ក្នុងម្នាក់ៗ១០ម៉ឺនរៀល។
សមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារបានបង្កើតឡើងកាលពីឆ្នាំ២០១៦ និងបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៅក្រសួងមហាផ្ទៃ គិតមកដល់ឆ្នាំ២០២០ នេះសមាគមបានចិញ្ចឹម អប់រំ ថែទាំកុមារកំព្រាគ្មានទីពឹសរុប៤៦នាក់ និងឧបត្ថម្ភទ្រទ្រង់ជីវភាពលោកគ្រូអ្នកគ្រូស្ម័គ្រចិត្តចំនួន១០នាក់ កុមារទាំងនេះភាគច្រើនមកពីខេត្តផ្សេងៗគ្នាក្នុងនោះខេត្តកណ្តាលតាកែវកំពង់ធំ ព្រៃវែងក្រចេះកំពង់ចាមពោធិសាត់និងក្រុងព្រះសីហនុ។
ក្នុងឱកាសនោះដែរឯកឧត្តម គង់សោភ័ណ្ឌ ក៏បានប្រគេនព្រះគ្រូចៅអធិការវត្ត នូវអង្ករ ៥០០គីឡូក្រាម មី៤កេសតូច ត្រីខកំប៉ុង៤យួរទឹកបរិសុទ្ធ៤កេសនិងបច្ច័យចំនួន៤០ម៉ឺនរៀលផងដែរ។








