ប៉ោយប៉ែត:
ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលស្វាគមន៍ក្រុមការងាររបស់នាយកដ្ឋានច្រកទ្វារទី១ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទៀប ប៊ុនលាភ អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ ជាគ្រូបង្គោល សហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) អញ្ជើញមកវាយតម្លៃលទ្ធផល នៃការបណ្តុះបណ្តាល និងផ្តល់សម្ភារៈបន្ថែមសម្រាប់បង្ការការពារមេរោគកូវីដ-១៩ ប្រគល់ជូន លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត!
ក្រុមការងារដែលបាននាំយកសម្ភារៈបង្ការមេរោគកូវីដ-១៩ ប្រគល់ជូនប៉ុស្តិ៍នគបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។




