លោកជំទាវហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល ពីធីសន្និបាតបូកសរុបលទ្ធផលការងាប្រចាំ ឆ្នាំ២០២០លើកទី២.

ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២០
លោកជំទាវហ៊ុន កុសនី អភិបាលរងខេត្ត
កណ្ដាលបានដឹកនាំកងកំលាំងទាំងបី មន្ត្រីរាជការ និងមន្ទីរអង្គភាពអញ្ជើញចូលរួម ក្នុងពីធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០លើកទី២ របស់អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ តាមរយៈវីដេអូខនហ្វឺរេន នៅសាលាខេត្តកណ្ដាល។

សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ តាមរយៈវីដេអូខនហ្វឺរេន ដោយសារតែការគម្រាមកំហែងពីជំងឺកូវីដ-១៩ នៅតែបន្ត ហើយបង្ក ផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ស្ថានភាពសុខភាព នយោបាយ សេដ្ឋកិច្ច ក្នុងទូទាំងតំបន់ និងពិភពលោកទាំងមូល ដែលមកទល់ពេលនេះស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ នៅតែប៉ះពាល់ធ្ងន់ធ្ងរ ជាសកលនៅឡើយ ដែលត្រូវមានការចូលរួមទប់ស្កាត់ការចម្លងទាំងអស់គ្នា តាមរយៈសេចក្តីណែនាំកម្មវិធីបង្ការរបស់ក្រសួងសុខាភិបាល៕FB_IMG_1605768622512

FB_IMG_1605768613441

FB_IMG_1605768617182

FB_IMG_1605768641711

FB_IMG_1605768637392

FB_IMG_1605768650999

You might like