ថ្ងៃសុក្រ៥កើតខែ មិគសិរឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ ២០២០
លោកវរសេនីយ៍ទោឆាយ កែវមុន្នីអធិការនគរបាលស្រុកបាទីបានអញ្ចើញជួបសំណេះសំណាល ជាមួយមន្ត្រីក្របខណ្ឌថ្មី
ចំនួន០៣នាក់ដែលត្រូវស្នងការដ្ឋាននគរបាលខេត្តតាកែវបានចាត់បញ្ជូនមកបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី។
នៅក្នុងឱកាសនោះដែលលោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុក បាទីបានផ្ដាំផ្ញើរការងារមួយចំនួនដល់មន្ត្រីនគរបាលក្របខណ្ឌថ្មី ទាំង ០៣ នាក់នោះផងដែរថាជាពិសេសត្រូវខិតខំប្រឹងប្រែងធ្វើការងារដើម្បីបម្រើប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព និងឲ្យប្រសើរបំផុត៕
គួរបញ្ជាក់ផងដែរថាចាប់តាំងពីលោកវរសេនីយ៍ទោឆាយកែវ មុន្នីអធិការនគរបាលស្រុកបាទីទើបមកទ្បើងកាន់ដំណែងជាអធិការនគរបាលស្រុក មកបទល្មើសផ្សេងៗហាក់បីដូចជាមិនមានអ្វីគួរអោយកត់សំគាល់នោះទេអ្វីៗបានស្ងប់ស្ងាត់និងប្រសើរទ្បើងនៅពេលនេះ គឺដោយសារតែការខិតខំប្រឹងប្រែងនិងក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោឆាយកែវ មុន្នីជាមួយកងកម្លាំងទាំងអស់សហការជាមួយគ្នាផងដែរ៕


