រសៀលថ្ងៃសុក្រ៥កើតខែមិគសិរឆ្នាំជូត ទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី២០
ខែវិច្ឆិកាឆ្នាំ២០២០
លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំវាយតម្លៃបុរេលក្ខណ:សម្បត្តិអ្នកទទួលការ២០២១ ដោយមានការចូលរួមពីលោកនាយកទីចាត់ការផែនការ និងវិនិយោគ មេឃុំ ចៅសង្កាត់ ក្នុងខេត្តព្រះសីហនុ ។
ក្នុងគម្រោងអភិវឌ្ឍន៍នៅឃុំ សង្កាត់ឆ្នាំ២០២១ មានក្រុមហ៊ុនចំនួន ០៨ បានដាក់ពាក្យទទួលយកគម្រោងអនុវត្តមូលនិធិឃុំ សង្កាត់ឆ្នាំ២០២១ ក្នុងនោះមាន ÷
១.ក្រុមហ៊ុន ហ៊ួរ ប៉ូ ខនស្ត្រាក់សិន
២.យិន សុខ ខនស្ត្រាក់សិន
៣.កែវ ហ៊ល
៤.ស៊ន ង៉ែត
៥.ឡាវ ម៉េងឈាង
៦.ស៊ូ ហៃលាង
៧.ឡេង ធី
៨.ឡេង ម្លិះ
តាមការលើកឡើងរបស់លោកមេឃុំ ចៅសង្កាត់ ទាំង៤ រួមមានសង្កាត់លេខ៤ សង្កាត់កោះរ៉ុងសន្លឹម ឃុំរាម និងឃុំកំពេញ ស្រុកស្ទឹងហាវ ទទួលឯកភាពក្រុមហ៊ុនទាំង០៨ ក៏ប៉ុន្តែសង្កាត់លេខ៤ បានបញ្ជាក់ថាក្រុមហុ៊ន ហ៊ួរ ប៉ូ ខនស្រ្តាក់សិន សាងសង់ផ្លូវបេតុងមានការប្រេះតែក្រុមហ៊ុនមិនបានមកជួលជុលឡើងវិញតាមការស្នើរបស់សង្កាត់ ។
លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថាមេឃុំ ចៅសង្កាត់ ត្រូវស្គាល់ក្រុមហ៊ុនមានឯកសារគ្រប់គ្រាន់ និងគុណភាពការសាងសង់ ដើម្បីទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋនៅមូលដ្ឋាន។ដូច្នេះត្រូវធ្វើការអញ្ជើញក្រុមហ៊ុន ហ៊ួរ ប៉ូ ខនស្ត្រាក់សិន ចុះពិនិត្យគុណភាព និងជួសជុលផ្លូវបេតុងសម្រាប់គម្រោងឆ្នាំ២០២០ និងធ្វើរបាយការណ៍មករដ្ឋបាលខេត្ត៕



